ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធាន ស.ស.យ.ក ខេត្តអញ្ជើញសួរសុខទុក្ខក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅស្រុកកោះញែក
Wed,28 July 2021 (Time 03:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 266នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.កក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរីដោយមានការចូលរួមពីលោកអនុប្រធាន ប្រធាន ស.ស.យ.ក ស្រុកកោះញែក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារចែកជូនដល់ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅស្រុកកោះញែក ។

លោក ឈឹម កាន បានកោតសរសើរដល់ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក ដែលបានលះបង់កម្លាំងកាយចិត្តនិងពេលវេលា ក្នុងការជួយសម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាលជួរមុខ ដើម្បីធ្វើឲ្យការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដំណើរការទៅដោយភាពរលូន មានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ ។

លោកប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរី បានស្នើសុំឲ្យក្រុមការងារស្ម័គ្រចិត្តទាំងអស់ ត្រូវខិតខំជួយសម្របសម្រួល រៀបចំសណ្ដាប់ ធ្នាប់ រក្សាគម្លាត ជូនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំង និងត្រូវថែរក្សាសុខភាព សុវត្ថិភាពរបស់ខ្លួនក្នុងពេលបំពេញការងារព្រមទាំងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣ កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវិដ១៩ជូនប្រជាពលរដ្ឋនៅស្រុកកោះញែក ស.ស.យ.ក ស្រុក បានដាក់កម្លាំង ស.ស.យ.ក ស្ម័គ្រចិត្តចំនួនជាង៣០នាក់ជារៀងរាល់ថ្ងៃ សម្រាប់ជួយសម្របសម្រួលក្នុងការងារចាក់វ៉ាក់សាំងនេះ។

ក្នុងឱកាសចុះសួរសុខទុក្ខក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក នេះដែរ លោកប្រធាន ស.ស.យ.ក ខេត្ត បាននាំយកសម្ភារមួយចំនួនឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្ត មានដូចជា ៖ ម៉ាសចំនួន១០ប្រអប់ អាល់កុល៣០លីត្រ របាំងមុខ១០០ ទឹកសុទ្ធ១០កេស ទឹកសុទ្ធដបតូច១០យួរ ទឹកក្រូច១,៥លីត្រ១០យួរ ។

សូមជម្រាបថា សម្រាប់យុទ្ធនាការវ៉ាក់សាំងនេះ ស្រុកកោះញែកទទួលបានវ៉ាក់សាំង Astrazeneca ចំនួន ១០.០៩០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋលើកទី១នៅទូទាំងស្រុក៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1082 នាក់
ម្សិលមិញ :
777 នាក់
សប្តាហ៍នេះ :
11348 នាក់
ខែនេះ :
31593 នាក់
3 ខែនេះ :
69151 នាក់
សរុប :
751377 នាក់