មណ្ឌលគិរី៖ ព្រឹកថ្ងៃពុធទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារស្រាវជ្រាវ និងគ្រប់គ្រងអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ថ្នាក់ខេត្ដដោយមានការចូលរួមពីកងកំលាំងនៃស្នងការដ្ឋាននគរបាលខេត្តចំនួន១០រូប និងកងកំលាំងកងរាជអាវុធហត្តខេត្តចំនួន១០រូប និងតំណាងរដ្ឋបាលខេត្ត ចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗចំនួន២ តាមរយៈប្រព័ន្ធវីដេអូ Zoom នៅសាលប្រជុំអគារ A របស់រដ្ខបាលខេត្ត រួមមាន៖១.ស្តាប់បទបង្ហាញស្តីពីការស្រាវជ្រាវ និងគ្រប់គ្រងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដឹកនាំកិច្ចពិភាក្សាដោយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ និងជាប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩។២.កិច្ចប្រជុំជាមួយថ្នាក់រាជធានី ខេត្ត ស្តីពីផែនការត្រៀមទប់ទល់សភាពការណ៍ថ្មីនៃជំងឺកូវីដ-១៩ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ គ.អ.ក ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា