ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធាន ស.ស.យ.ក ខេត្តបន្តចុះសួរសុខទុក្ខក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក ចុះចាក់វ៉ាក់សាំងនៅស្រុកពេជ្រាដា
Thu,29 July 2021 (Time 03:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 352នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយលោកអនុប្រធាន ប្រធាន អនុប្រធានស.ស.យ.កស្រុកពេជ្រាដា បានបន្តចុះសួរសុខទុក្ខនិងនាំយកសម្ភារ ថវិកា ឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.កក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅស្រុកពេជ្រាដា ។

លោក ឈឹម កាន បាននាំយកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ និង នឹករលឹកពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខសមាជិក សមាជិកា និងប្រជាពលរដ្ឋទូទៅ ។

លោកប្រធានស.ស.យ.កខេត្ត បានកោតសរសើរដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ដែលបានលះបង់កម្លាំង កាយចិត្តនិងពេលវេលា ក្នុងការជួយសម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាលជួរមុខ ដើម្បីធ្វើឲ្យការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដំណើការទៅដោយរលូន មានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ ។

លោក ឈឹម កាន បានណែនាំដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ត្រូវយកចិត្តទុកដាក់បំពេញបែបបទឲ្យបានត្រឹមត្រូវ ឆាប់រហ័ស និងត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ រក្សាគម្លាតជូនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំង និងត្រូវថែរក្សាសុខភាព សុវត្ថិភាពខ្លួន ព្រមទាំងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣ កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ។

លោកក៏បានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋក្នុងស្រុកពេជ្រាដាទាំងអស់ អញ្ជើញមកចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩ ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋនៅស្រុកពេជ្រាដា ស.ស.យ.កស្រុកបានដាក់កម្លាំងស.ស.យ.កស្ម័គ្រចិត្តចំនួនជិត៣០នាក់ជារៀងរាល់ថ្ងៃ សម្រាប់ជួយសម្របសម្រួលក្នុងការងារចាក់វ៉ាក់សាំងនេះ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក នេះដែរ លោកប្រធាន ស.ស.យ.កខេត្ត បាននាំយកសម្ភារ និង ថវិកាមួយចំនួនឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្ត មានដូចជា ម៉ាស ចំនួន១០ប្រអប់ អាល់កុល ៣០លីត្រ របាំងមុខ ១០០ ទឹកសុទ្ធហាយតិច ១០កេស ទឹកសុទ្ធដបតូច១០យួរ ទឹកក្រូច ១,៥លីត្រ ១០យួរ និង ថវិកា ១លាន៨០ម៉ឺនរៀល ដែលសម្ភារទាំងនេះ ទទួលបានពីការឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ានី និងសប្បុរសជននានា ។ ដោយឡែកសម្រាប់ថវិកាខាងលើ បានមកពីការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.កខេត្ត ចុះជួយស្រុកពេជ្រាដា៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
290 នាក់
សប្តាហ៍នេះ :
4889 នាក់
ខែនេះ :
32149 នាក់
3 ខែនេះ :
69645 នាក់
សរុប :
753421 នាក់