ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សាសារព័ត៌មានតាមប្រព័ន្ធ Zoom meeting ស្តីពី «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ដោយមានអ្នកចូលរួមមកពីបណ្តាអង្គភាពសារព័ត៌មានប្រមាណ១០០នាក់។គោលបំណងនៃកិច្ចពិភាក្សានេះ គឺផ្តោតទៅលើក្រមសីលធម៌ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក ដែលអាចបង្កអោយមានបច្ច័យអវិជ្ជមាន កើតចេញពីការផ្សាយផ្ទាល់ដោយខ្វះវិជ្ជាជីវៈ និងបង្ហាញពីតួនាទីក្រសួងព័ត៌មាន ចំពោះអ្នកកាសែតដែលមិនមានវិជ្ជាជីវៈ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រមសីលធម៌ ជាអាវក្រោះសម្រាប់ការពាររបស់អ្នកសារព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ថា វិស័យព័ត៌មាននៅកម្ពុជា មានការរីកចម្រើន ពិសេសសារព័ត៌មានតាមបណ្តាញសង្គម។ ប៉ុន្តែក៏ជួបនូវបញ្ហាមួយចំនួន ដែលអ្នកសារព័ត៌មានមួយចំនួនមិនបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា អ្នកណាក៏អាចក្លាយជាសារព័ត៌ មានបានដែរ តែសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ និងត្រូវមានក្រិតក្រម និងសីលធម៌។ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា ព័ត៌មានអាចធ្វើឲ្យសង្គមទាំងមូលប្រែប្រួលបាន ដូច្នេះក្រមសីលធម៌អ្នកសារព័ត៌មាន គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ។ ក្នុងរដ្ឋធម្មនុញ្ញាតបានចែងថា អ្នកណាក៏មានសិទ្ធិក្នុងការធ្វើអ្នកសារព័ត៌មាន ប៉ុន្តែអ្នកសារព័ត៌មានក៏មានក្រឹតក្រម និងច្បាប់មួយចំនួន ។ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា រាល់អ្នកសារព័ត៌មានទាំងអ្នកវិជ្ជាជីវៈត្រូវតែយល់ដឹងពីការទទួលខុសត្រូវក្នុងសង្គម អំពីរលកនៃការនិយាយស្តីដែលធ្វើឲ្យប៉ះពាល់ដល់សង្គម ។លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា អ្នកសារព័ត៌មានតាមហ្វេសប៊ុក បានផ្តល់ព័ត៌មានទាន់ហេតុការណ៍ពីព្រឹត្តិការណ៍ផ្សេងៗ ប៉ុន្តែបញ្ហាចោទធំបំផុតគឺអ្នកអត្ថាធិប្បាយពេលផ្សាយផ្ទាល់ បញ្ចេញមតិខ្លួនឯង ការប្រើប្រាស់ភាសា រឺពាក្យពេចន៍អសុរស អសីលធម៌ជាដើម។លោកបញ្ជាក់ថា«ការផ្សាយបន្តផ្ទាល់ពិសេសតាមទូរទស្សន៍ក៏ដោយ តាមហ្វេសប៊ុកក៏ដោយបណ្តាញសង្គមនេះ គឺអ្នកសារព័ត៌មានត្រូវរក្សាព្រឹត្តិការណ៍ឲ្យបានភ្លាមៗថា អ្វីកំពុងកើតឡើងប្រសើរជាការទៅតាមដានយកព័ត៌មានហើយមកផ្សាយបន្ត ។ជាងនេះការឡាយនេះ ក៏បានជួយផ្តល់ព័ត៌មាន ឬជំនួយជាបន្ទាន់ផងដែរ»៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា