ព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកា និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះធនាគារ ស៊ីអាយ អិមប៊ី និងក្រុមហ៊ុន រ៉េដ ឡានធើន អ៉ិនធើណេសិនណល កាស៊ីណូ និងហូថេល ឯ.ក ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តថាថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញចរាចរណែនាំ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវធឱ្យខេត្តខ្លះមានការបិទខ្ទប់ និងខេត្តខ្លះទៀតបិទបំរាមគោចរ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ដើម្បីចូលរួមកាត់ផ្ដាច់នៃការឆ្លងរាលដាកជំងឺកូវីដ-១៩ ក្នុងនោះម្ចាស់អាជីវកម្ម ទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពបុគ្គលិករបស់ខ្លួន ដោយត្រូវធ្វើតេស្តមួយសប្តាហ៍ម្តង ជាពិសេសទៅលើចុងភៅ ព្រោះពួកគាត់មានទំនាក់ទំនងខាងក្រៅច្រើនជាមួយមហាជន ដោយឡែកផ្នែកសន្តិសុខ ក៏ដូចគ្នាដែរ ត្រូវធ្វើតេស្តជាប្រចាំ ដើម្បីរកវីរុសកូវីដ-១៩ ករណីរកឃើញមានវិជ្ជមាន គឺយើងអាចយកគាត់មកព្យាបាលបានទាន់ពេលវេលា និងអាចកាត់ផ្តាច់ការចម្លងបន្តដល់អ្នកផ្សេងទៀត។ ប្រសិនបើយើងគ្រប់គ្រងបានល្អ វាមិនមានផលប៉ះពាល់ដល់អាជីវកម្មនោះទេ ក៏ប៉ុន្តែបើមានការឆ្លងចូលដល់បុគ្គលិកនោះ គឺត្រូវតែបិទទីតាំងធ្វើចត្តាឡីស័ក និងបន្តស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា