ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ជាមួយសប្បុរសជនមកពីតាមបណ្តាក្រុងស្រុក ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ដ្ឋបាលខេត្ត
Fri,30 July 2021 (Time 04:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 441នាក់)

ព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ជាមួយសប្បុរសជនមកពីតាមបណ្តាក្រុងស្រុក ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ដ្ឋបាលខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់លោក លោកស្រី ជាម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងរីហ្សតនានា ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមផ្តល់ទីតាំង ស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យរបស់យើង មានដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យកងទ័ព ដែលបានមកជួយចាក់វ៉ាក់សាំងជូនកងកម្លាំង មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក។ ផ្តើមចេញពីការចូលរួមនេះ គឺជាចំណែកមួយ ដែលបានបំពេញបន្ថែមឱ្យដំណើរការនៃការចាក់វ៉ាក់សាំងរបស់យើង ទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹកខាងមុខនេះ រដ្ឋបាលខេត្ត នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ ដោយធ្វើឡើងព្រមៗគ្នានៅទូទាំងខេត្តព្រះសីហនុ។ យុទ្ធនាការនេះ នឹងធ្វើឱ្យយើងមានរបាំងប្រយុទ្ធប្រឆាំងកាន់តែច្រើនឡើង តែក្នុងនោះក៏យើងមិនភ្លេចអនុវត្ត គោលការណ៍ ៣.ការពារ ៣.កុំ និងវិធានការណ៍នានារបស់ក្រសួងសុខាភិបាលឱ្យបានពេញលេញ ថែមទៀតទើបអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩បាន។ រាជរដ្ឋាភិបាលយើងក្រ ក៏ប៉ុន្តែទឹកចិត្តមុតមាំជាមួយនឹងសុខទុក្ខប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងបន្ថែមថា ឯកឧត្តមចងចាំជានិច្ចនូវទឹកចិត្ត និងការចូលរួមរបស់បងប្អូន ដើម្បីគាំទ្រដំណើរការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ក៏ដូចជាការចូលរួមជាមួយ រាជរដ្ឋាភិបាលរបស់យើង និងសង្ឃឹមជឿជាក់ថាបងប្អូននឹងបន្តចូលរួមគាំទ្រដោយផ្ទាល់ និងអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង ឱ្យបានជោគជ័យលើការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ និងជូនពរអស់លោក លោកស្រី ឈ្នះលើជំងឺឆ្លងនេះគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
737 នាក់
សប្តាហ៍នេះ :
3943 នាក់
ខែនេះ :
31282 នាក់
3 ខែនេះ :
121666 នាក់
សរុប :
1340771 នាក់