ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋ ចំនួន ១៨៨គ្រួសារ នៅភូមិបិទខ្ទប់ភូមិសាស្រ្តភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្ដែត
Sat,03 July 2021 (Time 07:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 350នាក់)

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញនាំយក អំណោយផ្ដល់ជូនពលរដ្ឋ ចំនួន ១៨៨ គ្រួសារ នៅភូមិបិទខ្ទប់ភូមិសាស្រ្តភូមិ តាបួរ ឃុំពេជសារ ស្រុកកោះអណ្ដែត នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ ដែលពិធីនេះក៏មានការអញ្ជើញចូលរួម ដោយ លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងមន្រ្តី ចំណុះរដ្ឋបាល ស្រុកជាច្រើនរូបផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើន ជាពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាល ជំងឺកូវីដ-១៩នៅក្នុងសហគមន៍របស់ខ្លួន។

ឯកឧត្តម អ៊ូច ភា បន្តទៀតថា បច្ចុប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានការកើន ឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួននាក់ស្លាប់ក៏មានការកើនឡើង ដូចគ្នា ផងដែរ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហានេះ ជៀសវាង អនុវត្តន៍ផ្ទុយពីការណែនាំរបស់អាជ្ញាធរមូលដ្ឋាននិងក្រសួងសុខាភិបាល ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានធ្វើការណែនាំដល់អាជ្ញាធរ មូលដ្ឋាន បន្តអប់រំផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរជាមួយ រាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការចូលរួមអនុវត្តពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាច ទប់ស្កាត់ជំងឺកូវីដ១៩បាននោះទេ។

សូមបញ្ជាក់ដែរថា អំណោយដែល ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានយកមកផ្ដល់ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ១៨៨គ្រួសារ ក្នុងភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្ដែត ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធវីតាល់ ១កេស និងម៉ាស ១ប្រអប់ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1406 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7092 នាក់
ខែនេះ :
32227 នាក់
3 ខែនេះ :
70428 នាក់
សរុប :
772256 នាក់