ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរាជធានី៖ ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយតែនៅមានវិជ្ជមានកូដវីដ-១៩
Sun,04 July 2021 (Time 09:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 313នាក់)

​ភ្នំពេញ៖ តាមរយះកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ ១៩នៅតាមផ្ទះតាមរយះVideo Conferenceនារសៀលថ្ងៃទី៣កក្កដា នេះនៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបាន ថ្លែងថា៖ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួច ហើយ ហើយនៅមានការឆ្លងទៀត។

​ឯកឧត្តមបន្តថា៖ ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩តាមផ្ទះស្រប តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហ៊ានទៅមុខរួចហើយដែលមកដល់ពេលនេះមានអ្នកជំងឺជាង៣០០ នាក់កំពុងសំរាកព្យាបាលនៅតាមផ្ទះ។ ឯកឧត្តម អភិបាលបន្តថា៖យើងនឹងពិភាក្សាលំ អិតថែមទៀតទៅលើយន្តការដែលត្រូវរៀបចំឲ្យបានល្អធានាដល់ការផ្តល់សេវា សុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង។

ជាមួយគ្នានេះ លោកអភិបាលរាជធានីស្នើរអាជ្ញាធរខណ្ឌទាំង១៤ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្មគ្រ័ចិត្តTYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។ ខណ្ឌនិមួយៗត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៏ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយដែលញាំញីដោយជំងឺកូវីដ.១៩ទាន់ពេលវេលានិងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។

ឯកឧត្ដម ឃួង ស្រេង បានសន្និដ្ឋានថា យើងឃើញមានការឆ្លងច្រើនក្នុងរយះពេល២សប្តាហ៏ចុងក្រោយនេះមែន តែ
មនុស្សដែលឆ្លងនោះនៅមានកំលាំងមាំមួន។នោះយើងអាចយល់បានថា មកពីការចាក់វ៉ាងទាំង២ដូសនោះកំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅតាមផ្ទះគឺកាន់តែចាំបាច់និងមានប្រសិទ្ធភាពថែមទៀត។ជាមួយគ្នានេះ យើងនឹងពន្យល់អប់រំដល់ប្រជាពលរដ្ឋពីសារសំខាន់នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ នៅតាមផ្ទះតាមរយះការធ្វើសន្និសិទសារពត៏មានឲ្យមានការយល់ដឹងជាសាធារ ណះ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋអោយចូលរួមជាមួយអាជ្ញាធរ។ ​

ពាក់ពន្ធ័នឹងការបន្តរិតបន្តឹងការគ្រប់គ្រងការជួបជុំមានដូចជាបៀហ្គាឌិន, ទីតាំងម៉ាស្សា KTVជាដើមលោកថា៖គឺមិនត្រូវបន្ធូដៃឡើយ និយាយឲ្យស្រួលស្តាប់គឺមុខរបរណាដែលមានការហាមឃាត់កន្លងមក គឺត្រូវតែរិតបន្តឹងឱ្យខ្លាំងកុំចាំបាច់មេ ក្រុងស្រែកបានអស់លោកធ្វើនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
166 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6614 នាក់
ខែនេះ :
31138 នាក់
3 ខែនេះ :
70302 នាក់
សរុប :
772524 នាក់