មណ្ឌលគិរី៖ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលជំនួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និង សម្ភារ:មួយចំនួន ពីលោក ខូយ សុខា និង ភរិយា ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈខូយ សុខា ដើម្បីចាត់ចែង និង បែកចែកដល់កងកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់បណ្តោះអាសន្ន និង ប្រចាំការនៅតាមព្រំប្រទល់ខេត្តមណ្ឌលគិរី ក្រចេះ និង រតនគិរី និង ចែកជូនប្រជាពលរដ្ឋ ដែលមានអ្នកវិជ្ជមានកូវីដ-១៩ អ្នកជាប់ធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងបរិបទកូវីដ-១៩ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ លោក ខូយ សុខា និង ភរិយា ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តសម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច ដែលកំពុងបំពេញបេសកម្មនៅតាមតំបន់បិទខ្ទប់ និង ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ ឯកឧត្តម ក៏បានបន្តថា នេះជាការបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់។ សូមបញ្ជាក់ថា៖ គ្រឿងឧបភោគបរិភោគ និង សម្ភារ: ដែលបានផ្តល់ជូនរដ្ឋបាលខេត្តនាពេលនេះ រួមមាន: អង្ករចំនួន ៥តោន ទឹកសុទ្ធ ចំនួន ១០០កេស មី ១០០កេស ត្រីខ ២០កេស និង ម៉ាស់ ចំនួន១០០ប្រអប់។
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា