ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ពលរដ្ឋឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដេីម្បីការពារអាយុជីវិត ហើយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំផង
Sun,04 July 2021 (Time 09:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 325នាក់)

ខេត្តកំពង់ចាម៖ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ ចំនួន១៦៦គ្រួសារ នៅសួនក្រញ៉ូងនគរបាជ័យសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាខណៈរាជរដ្ឋាភិបាលកម្ពុជា បាន ទិញវ៉ាក់សាំងនេះ ដេីម្បីការពារអាយុជីវិត ពលរដ្ឋយើង។

ក្នុងឱកាសនោះដែរឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រេីនរំលឹកដល់ បងប្អូន ប្រជាពលរដ្ឋឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង រីក រាលដាល នៃជំងឺកូវីដ-១៩ ទោះក្នុងពេលបំពេញការងារ ឬប្រកបមុខរបរ រកស៊ីផ្សេងៗ បេីទោះជាទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្ត វិធានការ "៣ការពារ ៣កុំ " ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិអនុភូមិ និងមន្ត្រីសុខាភិបាល គឺជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការគ្រប់គ្រង ពលរដ្ឋ ចំណូលស្រុក ដើម្បីបញ្ជូនពួកគាត់ទៅ ធ្វើ ចត្តាឡីស័ក តាមការកំណត់ ហេីយក៏សូម ឲ្យបងប្អូន ប្រជាពលរដ្ឋ ចូលរួម ជាមួយតួរអង្គ ទាំង៤នេះ ដើម្បីដាក់ចេញ ជាសកម្មភាព មកភ្លាម ដឹងភ្លាម និងគ្រប់គ្រងទាន់សភាពការណ៍។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជក់ថា ទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ធ្វេីឲ្យប៉ះពាល់ ដល់វិស័យខ្លះៗតែអាជ្ញាធរ នៅតែខិតខំធ្វើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ ដោយមានការស្ថាបនាផ្លូវ កៅស៊ូ និងផ្លូវបេតុង ជូនបងប្អូន ប្រជាពលរដ្ឋ ក្នុង ក្រុងកំពង់ចាម ដែលត្រូវបេីកការដ្ឋាន នៅពេលឆាប់ៗខាងមុខនេះ ផងដែរ។

គួរបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្ត ដែលបានផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង១៦៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និង មី ១ កេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ក្នុងពិធីបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ស្នើឲ្យកូរ៉េ ពិចារណា កាត់បន្ថយអត្រាពន្ធនាំចូល ដែលនឹងជំរុញឲ្យការនាំចូល ផលិតផលកសិកម្ម ពីកម្ពុជាទៅកូរ៉េ កាន់តែល្អប្រសើរឡើង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលនៅតែតាមជួយគាំពារពលរដ្ឋខ្មែរគ្រប់ទីកន្លែង ទោះក្នុងស្ថានភាពណាក៏ដោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
227 នាក់
ម្សិលមិញ :
165 នាក់
សប្តាហ៍នេះ :
3715 នាក់
ខែនេះ :
24205 នាក់
3 ខែនេះ :
70698 នាក់
សរុប :
773723 នាក់