ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អបអរសាទរ! លោក ឆេង សុវីន ទទួលមុខតំណែងជាប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ (ស.ស.ស)
Mon,05 July 2021 (Time 05:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 368នាក់)

(រាជធានីភ្នំពេញ)៖ យោងតាមប្រកាសលេខៈ១៨០៣ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)ក្នុងការចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃដោយតម្រូវឲ្យធ្វើសកម្មភាពស្របច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគិតយុត្តនានាជាធរមាន។

សូមជម្រាបជូនថា÷ លោក ឆេង សវីន ទទួលមុខតំណែងជាប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ (ស.ស.ស) ឬហៅកាត់ថា÷សមាគម ស.៣ ដោយបំពេញតួនាទីភារកិច្ចដូចខាងក្រោម៖
- រៀបចំគោលនយោបាយសំរាប់បុគ្គលិក និងសមាជិក ព្រមទាំងបន្តត្រួតពិនិត្យការអនុវត្ត ដោយមានប្រសិទ្ធិភាពខ្ពស់។
- រៀបចំផែនការយុទ្ធសាស្រ្ត សំរាប់ការអនុវត្តសកម្មភាព និងហិរញ្ញវត្ថុ ប្រចាំឆមាស និងប្រចាំឆ្នាំ ជូន គណៈកម្មការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល។
- រៀបចំសំណើ សំរាប់ការអនុវត្តសកម្មភាពឆមាសបន្ទាប់ ជូនថ្នាក់ដឹកនាំ ពិនិត្យ និងអនុម័ត។
- រៀបចំរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ និងប្រចាំឆ្នាំ ជូនថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល។
- ទំនាក់ទំនងស្ថាប័នពាក់ព័ន្ធ ឬ ស្ថាប័នសាព័ត៌មាននានា ដើម្បីចូលជាសមាជិកសមាគម។
- ទទួលខុសត្រូវ រៀបចំចាត់ចែងរាល់សិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីពិសេសផ្សេងៗ របស់សមាគមជាមួយសមាជិក និងអ្នកពាក់ព័ន្ធផ្សេងៗ។

#គួររំលឹកផងដែថា÷ សមាគម ស.ស.ស ឬហៅកាត់ស៣ បង្កើតឡើងមានគោលបំណង ដូចជា
បណ្ដុះបណ្ដាលអ្នកសារព័ត៌មានអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ,កិច្ចការពារអ្នកប្រើប្រាស់,ការប្រកួតប្រជែងមិនស្មោះត្រង់, និង ច្បាប់ផ្សេងទៀត សំដៅការចូលរួមអភិវឌ្ឍន៍សង្គម ដើម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះដល់ប្រជាពលរដ្ឋ,ពាណិជ្ជករ,សហគ្រិន និង ស្ថាប័ណ្ណផ្សេងទៀត។
.ផ្សព្វផ្សាយអោយបានទូលំទូលាយនូវព័ត៌មាន ហានិភ័យនៃផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់, ដំណោះស្រាយ និង វិធីការពារ។
.សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះសមាគមនេះ មានបេសកកម្មនិងទស្សៈវិស័យមួយចំនួនផងដែរ៖
.ចូលរួម និង សហការបង្កើតកិច្ចការងារបណ្ដុះបណ្ដាល,សិក្ខាសាលា,សន្និសិទ្ធិ,បទបាឋកថាដល់ អ្នកសារព័ត៌មាន អោយយល់ដឹងអំពី កិច្ចការពារអ្នកប្រើប្រាស់ ,ការប្រកួតប្រជែងមិនស្មោះត្រង់,ច្បាប់ផ្សេងៗ និងចែករំលែកចំណេះដឹងទូទៅអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិសំដៅហុចផលប្រយោជន៍ដល់ ប្រជាពលរដ្ឋ សហគ្រិន និងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយព័ត៌មានពិតអំពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព័ត៌មានដែលបម្រើដល់សេដ្ឋកិច្ចជាតិ។ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងផ្ដល់ព័ត៌មានអំពីផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ដើម្បីរីកចម្រើនសេដ្ឋកិច្ចជាតិ។ ចូលរួមសហការជាមួយបណ្តាដៃគូ អង្គការ សមាគម ស្ថានទូត និង អង្គភាពផ្សេងទៀត ដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីការផលិត,រោងចក្រ,សហគ្រាសលើគ្រប់វិស័យ ទាំងក្នុងស្រុក និង ក្រៅស្រុក ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ហើយទស្សនៈវិស័យ របស់សមាគម ចង់ឃើញអ្នកសារព័ត៌មាន យល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកួតប្រជែងមិនស្មោះត្រង់, ផលិតផលពិត និងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ ប្រជាពលរដ្ឋ ពាណិជ្ជករ និង ស្ថាប័នពាក់ព័ន្ធ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
250 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8772 នាក់
ខែនេះ :
29128 នាក់
3 ខែនេះ :
92931 នាក់
សរុប :
964224 នាក់