ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តក្រចេះសម្រេចអនុញ្ញាតឲ្យដំណើរការលក់ដូរជាធម្មតាឡើងវិញ នូវផ្សារសាមគ្គីក្រុងក្រចេះ
Mon,05 July 2021 (Time 08:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 373នាក់)

ខេត្តក្រចេះ ៖ នារសៀលថ្ងៃអាទិត្យ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះបានចេញសេចក្តីសម្រេច លេខ ០៤៨/២១ សសរ ស្តីពីការបើកឲ្យដំណើរការលក់ដូរឡើងវិញនូវផ្សារសាមគ្គីក្រុងក្រចេះ ដែលមានទីតាំងស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ក្រោយពីបានបិទមួយរយៈពេល។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះក៏បានផ្តាំផ្ញើផងដែរដល់ពុក ម៉ែ បងប្អូន ព្រមទាំងអាជីវករក្នុងផ្សារ និងនៅបរិវេណជុំវិញផ្សារទាំងអស់ សូមថែរក្សាសុខភាពឲ្យបានល្អ និងធ្វើអនាម័យសម្អាតខ្លួនប្រាណជានិច្ច ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុល និងជែលឲ្យបានជាប្រចាំ។ ហើយចូលរួមជាមួយរាជរដ្ឋាភិបាល ការពារ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីដែលគេហៅថា (Delta) ជាវីរុសដែលឆ្លងលឿនជាងគេបំផុត ដោយត្រូវចូលរួមអនុវត្តន៍វិធានរបស់រាជរដ្ឋាភិបាលឲ្យបានម៉ត់ចត់បំផុតនូវ « ៣ការពារ និង៣កុំ» និងការណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
609 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
7057 នាក់
ខែនេះ :
31581 នាក់
3 ខែនេះ :
70745 នាក់
សរុប :
772967 នាក់