ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តរតនគិរី ប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ.១៩ថ្មី ៩នាក់បន្ថែមទៀត
Tue,06 July 2021 (Time 12:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 354នាក់)

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ៩នាក់បន្ថែមទៀត ដែលបានរកឃើញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ថ្មី។

ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង។

រដ្ឋបាលខេត្តរតនគិរី បន្ដអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។

ក្នុងសេចក្ដីប្រកាស រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ជាលទ្ធផលធ្វើតេស្តរហ័ស ក្នុងចំណោមសំណាក ៦៨៣នាក់ រកឃើញវិជ្ជមានកូវីដ.១៩ ចំនួន ៩នាក់ ថ្មីបន្ថែមទៀត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៥៦៤នាក់ ព្យាបាលជាសះស្បើយចំនួន ១០២នាក់ និងស្លាប់ ៤នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ក្នុងពិធីបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ស្នើឲ្យកូរ៉េ ពិចារណា កាត់បន្ថយអត្រាពន្ធនាំចូល ដែលនឹងជំរុញឲ្យការនាំចូល ផលិតផលកសិកម្ម ពីកម្ពុជាទៅកូរ៉េ កាន់តែល្អប្រសើរឡើង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលនៅតែតាមជួយគាំពារពលរដ្ឋខ្មែរគ្រប់ទីកន្លែង ទោះក្នុងស្ថានភាពណាក៏ដោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
291 នាក់
ម្សិលមិញ :
165 នាក់
សប្តាហ៍នេះ :
3779 នាក់
ខែនេះ :
24269 នាក់
3 ខែនេះ :
70762 នាក់
សរុប :
773787 នាក់