ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃចន្ទ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខដល់កងនគរបាលវរៈការពារព្រុំដែនគោកលេខ៦១៩ និងកងវរៈការពារព្រំដែនលេខ៤ ដែលឈរជើងប្រចាំនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។ អញ្ជើញអមដំណើរឯកឧត្តមអភិបាលខេត្តរួមមាន ៖ ឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុន្នី អភិបាលរងខេត្តក្រចេះរួមនិងអាជ្ញាធរដែនដីជាច្រើនរូបទៀត។ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ នេះផងដែរ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់កងវរៈការពារព្រំដែនលេខ៦១៩ និងកងវរៈការពារព្រំដែនលេខ៤ គ្រប់ថានានុក្រមផងដែរ។ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានសាទរ យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានកងកម្លាំងទាំងពីរក្រុមដែលខិតខំអនុវត្តភារកិច្ចតួនាទីបានល្អ និងគោរពវិន័យកងទ័ពបានខ្ជាប់ខ្ជួនតាមបទបញ្ជារផ្ទៃក្នុងរបស់អង្គភាព និងគោរពគោលការណ៍របស់ថ្នាក់ដឹកនាំគ្រប់ថានានុក្រម ពិសេសគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តីនៃកម្ពុជា។នាឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានក្រើនរំលឹកដល់កងកម្លាំងវរៈការពារព្រំដែនទាំងអស់ សូមរក្សានូវសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អជានិច្ច ក្នុងការរក្សាការពារ បូរណភាពទឹកដី។ ជាថ្មីម្តងទៀត ឯកឧត្តមគណៈអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើដល់កងវរៈការពារព្រំដែនយើងទាំងអស់ សូមចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់បំផុតនូវវិធានរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» និងវិធានផ្សេងៗទៀតរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ។ជាមួយគា្ននេះ ឯកឧត្តមក៏បានអញ្ជើញឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់កងកម្លាំងវរៈការពារព្រំដែន និងថវិកាមួយចំនួនទៀតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា