ក្រសួងព័ត៌មានជម្រាបមកអាជ្ញាធរខេត្តកណ្តាលស្នើសុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់លើអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ
ភ្នំពេញ ៖ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានធ្វើលិខិតមួយច្បាប់ ជម្រាបមកលោកអភិបាលខេត្តកណ្តាលនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកម្មវត្ថុ «ករណីស្នើសុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់លើអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច»។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាន៕