ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀង​ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ផ្ដល់ជូនពន្ធនាគារខេត្ត
Tue,06 July 2021 (Time 01:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 360នាក់)

នាព្រឹកថ្ងៃចន្ទ ទី០៥​ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម​ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ ឆែម​ សាវុធ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានពន្ធនាគារ​ បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀង​ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ផ្ដល់ជូនពន្ធនាគារខេត្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩​។

នាព្រឹកថ្ងៃចន្ទ ទី០៥​ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម​ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ ឆែម​ សាវុធ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានពន្ធនាគារ​ បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀង​ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ផ្ដល់ជូនពន្ធនាគារខេត្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩​។

អញ្ជេីញចូលរួមក្នុងឱកាសនោះមាន​ ឯកឧត្តម​អភិបាលរងខេត្ត​ លោកប្រធានមន្ទីរ​សុខាភិបាល​ នៃរដ្ឋបាលខេត្ត​ លោក​ប្រធាន​ អនុប្រធាន​ពន្ធធនាគារខេត្ត​ និងមន្ត្រី​អនុរក្សពន្ធធនាគារមួយចំនួនទៀត។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានបញ្ជាក់ថា​ បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងតែឆ្លងរាតល្បាតជាសកលនៅក្នុងប្រទេសជាច្រើននៅលេីពិភពលោក ក្នុងនោះកម្ពុជាយើងក៏មានការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈផងដែរ​ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាបង្កា និងទប់ស្កាត់ កុំឲ្យជំងឺនេះឆ្លងរីករាលដាល​បន្តទៀត​ ត្រូវផ្តេីមចេញពីការចូលរួមរបស់យេីងទាំងអស់គ្នា​ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជាដែលបានដាក់ចេញ​ ​គឺវិធានការ"៣ការពារ​ ៣កុំ​"​ ជាពិសេសនៅក្នុងពន្ធនាគារ មន្រ្តីអនុរក្សពន្ធនាគាររួមនិងទណ្ឌិតទាំងអស់ ត្រូវមានទម្លាប់ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស់ និងត្រូវលាងដៃជាមួយសាប៊ូ ឬអាកុលឲ្យបានញឹកញាប់​ ដេីម្បីការពារកា​រឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

អំណោយដែលផ្តល់ជូននៅពេលនេះរួមមាន អង្ករ​ ២តោន​ មីម៉ាម៉ា​ ៥០កេស ទឹកសុទ្ធ​ ៤០កេស ត្រីខ​កំប៉ុង​ ៥០យួរ​ ម៉ាស​ ២០.០០០ម៉ាស អាល់កុល​ ៣០០លីត្រ​ ទឹកក្រូច​ ១០កេះ​ ធុងបាញ់សម្លាប់មេរោគ​ ២ធុង​ ទឹកថ្នាំសម្លាប់មេរោគ​ ​១ធុង​ ឱសថចិន ​៥៤០ប្រអប់​ និងថវិកា ចំនួន ១០.០០០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
343 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6791 នាក់
ខែនេះ :
31315 នាក់
3 ខែនេះ :
70479 នាក់
សរុប :
772701 នាក់