ថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ និងនាំស្បៀងផ្តល់ជូនពលរដ្ឋចំនួន១៣០គ្រួសារដែលកំពុងជាប់នៅចំណុចបិទខ្ទប់
Wed,07 July 2021 (Time 07:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 469នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៃភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋ ដែលកំពុងជាប់ នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។ បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត រួមទាំងសហការី បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ និងបានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ ឲ្យត្រូវបន្តខិតខំយកចិត្តទុកដាក់ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមការណែនាំរបស់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជាប់ នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៃភូមិឆ្នែងចំនួន ១៣០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ២០គីឡូក្រាម រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាបជួយសម្រួលការហូបចុកប្រចាំថ្ងៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

ព័ត៌មានគួរចាប់អារម្មណ៍

កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
865 នាក់
ម្សិលមិញ :
658 នាក់
សប្តាហ៍នេះ :
7492 នាក់
ខែនេះ :
30726 នាក់
3 ខែនេះ :
115765 នាក់
សរុប :
1097517 នាក់