ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ព្រះរាជអាជ្ញាបញ្ជាកម្លាំងសមត្ថកិច្ចឃាត់គ្រឿងចក្រ៥គ្រឿងដែលឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ជិត៤០ហិកតា
Wed,07 July 2021 (Time 07:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 542នាក់)

ខេត្តកំពង់ធំ ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោក សាយ វាសនា ព្រះរាជអាជ្ញារង តំណាងឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយលោក ឃុន ប៊ុនហូ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយ មសត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្ទោង រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង ចុះបង្រ្កាបគ្រឿងចក្រ ចំនួន៥គ្រឿង របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត ដែលកំពុងតែធ្វើសកម្មភាព ឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ ដែលជាដីព្រៃអភិរក្សរក្សាទុករបស់រដ្ឋ ត្រូវបានក្រុមហ៊ុនប្រើល្បិចកន្ទេលធំបន្លំដេក បន្លំលួចឈូសដីហាមឃាត់របស់រដ្ឋយកមកធ្វើជាកម្មសិទ្ធ។

សកម្មភាពចុះបង្រ្កាបគ្រឿងចក្រ ត្រូវបានធ្វើឡើង ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ព្រៃបម្រុងរក្សាទុករដ្ឋ ត្រូវបានគ្រឿងចក្រចំនួន៥គ្រឿង ក្នុងនោះមានអ៊ិចស្កាវទ័រ២គ្រឿង អាប៊ុល២គ្រឿង និងត្រាក់ទ័រមួយគ្រឿង ធ្វើសកម្មភាពឈូសឆាយដីរបស់រដ្ឋ ត្រូវបានកម្លាំងចម្រុះឃាត់បាន និងនាំយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីរក្សាទុក។

មហាជនអបអរសាទរ ចំពោះចំណាត់ការផ្លូវច្បាប់ របស់ឯកឧត្តមព្រះរាជអាជ្ញាដែលបានការពារទប់ស្កាត់ ការរំលោភបំពាន រុករាន្ទដីព្រៃរបស់រដ្ឋ ដែលជាសកម្មភាពអត់ចេះអៀនខ្មាសរបស់ក្រុមហ៊ុនគ្រួសារសុខសាន្ត បន្លំឈូសព្រៃអភិរក្ស លើសពីការស្នើសុំវិនិយោគ ដែលត្រូវបានប្រភពទម្លាយថាៈ ក្រុមហ៊ុនសុំច្បាប់វិនិយោគត្រឹមតែ ៧០ហិកតា ក្នុងនោះមានដីព្រៃជាប់គម្រប៤០ហិកតា ដីមិនជាប់គម្រប៣០ ហិកតា តែជាក់ស្តែងក្រុមហ៊ុនបាន ឈូសឆាយដីព្រៃរបស់រដ្ឋដល់ទៅ ជាង២០០ហិកតាឯណោះ។

លោកស្រីយុក គឹមឡេង ( ហៅចែអូន ) រស់នៅស្រុកស្ទោង ដែលជាឈ្មួញដីជាប់លំដាប់ បានឲ្យដឹងតាម ប្រព័ន្ឋតេឡេក្រាមថា៖ ប្រវត្តិដីនេះ លោកស្រីបានទិញក្នុងឆ្នាំ ២០០៧ ហើយមកដល់បច្ចុប្បន្នបានលក់បន្តឲ្យទៅក្រុមហ៊ុនគ្រួសារសុខសាន្ត តែមិនដឹងថា ក្រុមហ៊ុនរត់ការសុំឈូសឆាយដល់ត្រឹមណានោះទេ លោកស្រីក៏មិនដឹងដែរ។

ចម្ងល់មហាជនបានចោទសួរថា តើលោកស្រីទិញដីព្រៃនេះមកពីអ្នកណា បើជាដីគម្របព្រៃឈើឆ្នាំ២០០២ ដែលបានប្រកាសដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយនៅក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរស្រុកស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើស្ទោង តែលោកស្រី យុក គឹមឡេង បែរជាទិញឆ្នាំ២០០៧ តើមេព្រៃលក់ ឬអភិបាលស្រុកលក់ ឬអង្គភាពខាងណាលក់ បើដឹងច្បាស់ថា ជាដីអភិរក្សារបស់រដ្ឋ តែបែរជាមករលាយក្នុងឆ្នាំ ២០២១ទៅវិញ។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកការពារបង្រ្កាបព្រៃឈើ និងនេសាទ បានឆ្លើយបដិសេធ មិនដឹងពីការឈូសឆាយដីរបស់ក្រុមហ៊ុនគ្រួសារសុខសាន្តឡើយ។ ចំណែកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងថា លោកនិងចុះស្រាវជ្រាវឲ្យលំអិតពី បញ្ហាឈូសឆាយដីព្រៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1191 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9713 នាក់
ខែនេះ :
30069 នាក់
3 ខែនេះ :
93872 នាក់
សរុប :
965165 នាក់