ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញទទួលអំណោយពីសប្បុរសជនដែលផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង
Thu,08 July 2021 (Time 06:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 291នាក់)

កំពង់ឆ្នាំង៖ សប្បុរសជនជិតឆ្ងាយ រួមមានសមាគមផ្សេងៗគ្នា បាននាំយកអំណោយផ្តល់ជូនដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើ ឡើងកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត។

សប្បុរសជនដែលបានផ្តល់អំណោយដល់រដ្ឋបាលខេត្ត មានសមាគម ខ្មែរវៀតណាមនៅកម្ពុជា បានប្រគល់ជូនមានម៉ាស់ អាល់កុល និងជែល សមាគមវិនិយោគិនកម្ពុជា និងសមាគមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បាននាំយកអំណោយមាន អាល់កុល ម៉ាស់ ជេល និងម៉ាស៊ីនវាស់កំដៅ។ ដែលអំណោយទាំងនេះ សម្រាប់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់ចែងក្នុងសកម្មភាពចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមទាំងអស់ ដែលបានបរិច្ចាកនូវធនធានដ៏មានតម្លៃនេះក្នុងការចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅខេត្តកំពង់ឆ្នាំង។ ដែលសកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមឥតងាករេ ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ព្រោះថាបច្ចុប្បន្នជំងឺនេះបានបង្ករឱ្យមនុស្សឈឺ និងស្លាប់ជាបន្តបន្ទាប់ទូទាំងសាកលលោក។

ឯកឧត្ដម បានបន្តទៀតថា ការចូលរួមរបស់សប្បុរសជន គឺជាកិច្ចការមួយដែលមិនអាចខ្វះបាន ក្នុងការចូលរួមចែករំលែកគ្នាទៅវិញទៅមក ក្នុងកិច្ចការសង្គម ដើម្បីជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។ ដូចនេះដើម្បីចូលរួមទប់ស្កាត់ ការឆ្លង ការរីករាលដាល ជំងឺកូវីដ-១៩នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតអំពីវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយអនុវត្តឱ្យបានត្រឹមត្រូវ នូវ ៣ការពារ និង៣កុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
389 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6837 នាក់
ខែនេះ :
31361 នាក់
3 ខែនេះ :
70525 នាក់
សរុប :
772747 នាក់