ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចែកសម្ភារ ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ជូនដល់មណ្ឌលសុខភាពទាំង៦៦ ទូទាំងខេត្ត
Thu,08 July 2021 (Time 06:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 315នាក់)

ព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អញ្ជើញចែកសម្ភារៈ ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីត១៩ក្នុងសហគមន៍ ជូនដល់មណ្ឌលសុខភាពទាំង៦៦ ទូទាំងខេត្តកំពត។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៌ថា សម្ភារ:ដែលបានចែកជូនមណ្ឌលសុខភាពទាំង៦៦ ទូទាំងខេត្ត គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ចែកជូនបម្រើសកម្មភាពប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ ជាពិសេស​សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តកំពត។

អំណោយទាំងនោះរួមមាន÷ ម៉ាស់ចំនួន៣៣០ប្រអប់ ស្មើ១៦,៥០០សន្លឹក និងទឹកអាល់កុល៩៩០លីត្រ ជូនដល់មណ្ឌលសុខភាពទាំង៦៦ក្នុងខេត្តកំពតដោយក្នុងមួយមណ្ឌលសុខភាពទទួលបានម៉ាស់ចំនួន៥ប្រអប់ និងទឹកអាល់កុលចំនួន១៥លីត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ក្នុងពិធីបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ស្នើឲ្យកូរ៉េ ពិចារណា កាត់បន្ថយអត្រាពន្ធនាំចូល ដែលនឹងជំរុញឲ្យការនាំចូល ផលិតផលកសិកម្ម ពីកម្ពុជាទៅកូរ៉េ កាន់តែល្អប្រសើរឡើង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលនៅតែតាមជួយគាំពារពលរដ្ឋខ្មែរគ្រប់ទីកន្លែង ទោះក្នុងស្ថានភាពណាក៏ដោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
285 នាក់
ម្សិលមិញ :
165 នាក់
សប្តាហ៍នេះ :
3773 នាក់
ខែនេះ :
24263 នាក់
3 ខែនេះ :
70756 នាក់
សរុប :
773781 នាក់