ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីណែនាំដល់កសិករ ត្រូវចេះចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងបង្កើនប្រាក់ចំណូល
Fri,09 July 2021 (Time 08:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 432នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងកាត់បន្ថយការនាំចូលសត្វពីប្រទេសជិតខាង នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គសិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមមាន់ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដល់ប្រជាកសិករចំនួន ៦០គ្រួសារ មកពីសង្កាត់ទាំង ០៤ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរខេត្ត បានគិតគូរ និងជំរុញដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំពង្រីកលើវិស័យកសិកម្ម ឧស្សាហកម្ម និងការចិញ្ចឹមសត្វ ឲ្យមានការរីកចម្រើន ដើម្បីចំណូលដល់សេដ្ឋកិច្ចជាតិ និងជាចំណូលក្នុងគ្រួសារ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់ថា នៅក្នុងមណ្ឌលគិរី មិនទាន់មានកសិករចិញ្ចឹមសត្វ មានលក្ខណៈទ្រុងទ្រាយធំនោះទេ គឺតម្រូវការរបស់ប្រជាពលរដ្ឋ នៅមានការខ្វះខាត សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ព្រោះបច្ចុប្បន្ន សាច់សត្វដែលយើងបរិភោគនេះ ភាគច្រើននាំចូលពីបណ្តាខេត្តផ្សេងៗ ចូលក្នុងស្រុក ដូច្នេះ មន្ទីរក៏បានរៀបចំវគ្គសិក្ខាសាលានេះឡើង ទី១. ដើម្បីឲ្យប្រជាកសិករមានការយល់ដឹង និងចេះផ្គត់ផ្គង់ជីវភាពសម្រាបគ្រួសារ ទី២ ដើម្បីឈានទៅការពង្រីងចិញ្ចឹមសត្វឲ្យមានលក្ខណៈទ្រុងទ្រាយធំ សម្រាបផ្គត់ផ្គង់ចូលក្នុងទីផ្សារ។

លោកសង្ឃឹមថា ក្រោយពីមន្រ្តីជំនាញ ចុះផ្សព្វផ្សាយអំពីបច្ចេកទេស និងការថែទាំការចិញ្ចឹមសត្វនេះ សូមឲ្យប្រជាកសិករទាំងអស់ ទទួលបាននូវចំណេះដឹង នឹងយកទៅខិតខំពង្រីកបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អ សម្រាបផ្គត់ផ្គង់ក្នុងគ្រួសារ បង្កើនប្រាក់ចំណូល និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរឡើង។

លោក ហេង ផានីត ជាកសិករ នៅភូមិជ្រៃសែន សង្កាត់ មនោរម្យ បានឲ្យដឹងថា ក្រោយពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំបើកវគ្គសិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមមាន់នេះ រូបលោក ក៏ដូចជាកសិករដទៃទៀត មានការយល់ដឹងច្រើនពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹមមាន់ ការជ្រើសរើសពូជ និងការចាក់ថ្នាំការពារ ដែលមានលក្ខណៈងាយស្រួលសម្រាប់ពួកគាត់យកទៅចិញ្ចឹម។ លោក ហេង ផានីត តំណាងឲ្យកសិករទាំងអស់ បានថ្លែងអំណរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត ដែលបានគិតគូរ និងយកចិត្តទុកដាក់រៀបចំវគ្គសិក្ខាសាលានេះ ដើម្បីឲ្យពួកគាត់មានការយល់ដឹងច្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រជូនពួកគាត់។

សូមបញ្ជាក់ថា សម្ភារដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ផ្តល់ជូនកសិករចំនួន ៦០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន ចំណីមាន់១៥គីឡូក្រាម ស្នូកដាក់ចំណី ១ ស្នូកដាក់ទឹក ១ កូនមាន់ចំនួន ១៥ក្បាល និងវ៉ាក់សាំងការពារមាន់ចំនួន ២មុខផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8572 នាក់
ខែនេះ :
28928 នាក់
3 ខែនេះ :
92731 នាក់
សរុប :
964024 នាក់