ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អតីតយុទ្ធជន១៤០គ្រួសារទទួលអំណោយពីប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
Fri,09 July 2021 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 332នាក់)

ខេត្តកំពង់ធំ ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអំណោយរបស់សប្បុរសជនមកឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ១៤០គ្រួសារដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈកំពុងតែមានការខ្វះខាត។

គួររំលឹកដែរថា អតីតយុទ្ធជន១៤០គ្រួសារដែលរស់នៅលើដីសម្បទានសង្គមកិច្ច និងទទួលបានផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងបានប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជនកាលពីថ្មីៗ កន្លងទៅនេះ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន កម្ពុជា។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានរៀបចំស្បៀងអាហារ ជួយឧបត្ថម្ភតាមសំណូមពររបស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត ចំនួន១៤០គ្រួសារ មានសម្ភារសរុបអង្ករចំនួន១,៥០០គីឡូក្រាម មី៥០កេស ទឹកសុទ្ធ១៤០យួរ និង ម៉ាសក្រណាត់១,៥០០ម៉ាស ដើម្បីដោះស្រាយដល់ការលំបាកខ្វះខាតបណ្តាលមកពីការចូលរួមការពារ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ក្នុងដំណាក់កាលថ្មីនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានផ្ដាំផ្ញើតាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានី ខេត្ត ក្រុងឲ្យមើលថែការប្រកបមុខរបរ ចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន ជាពិសេសក្នុងដំណាក់កាលកំពុង តែមានការឆ្លងរីករាលដាលមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាម ការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើឲ្យបងប្អូនត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនៅលើដីសម្បទាន សង្គមកិច្ច ដែលសម្តេចតេជោបានផ្ដល់សម្រាប់បង្កបង្កើនផល១៥,០០០ ម៉ែត្រការ៉េ ក្នុង១គ្រួសារ ដោយចេះប្រើប្រាស់ដីឲ្យមាន ប្រយោជន៍ និងបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្តល់ដី ផ្តល់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនបានរស់នៅបានសមរម្យ កសាងជីវភាពថ្មី។ ទន្ទឹមនោះ ឧត្តមសេនីយ៍ទោបានអរគុណដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំទាំងអស់ និងកងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែលបានយកចិត្តទុកដាក់ផ្សារភ្ជាប់ពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងជួយដោះស្រាយរាល់ការទុក្ខលំបាកឲ្យបានទាន់ពេលវេលាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1136 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6822 នាក់
ខែនេះ :
31957 នាក់
3 ខែនេះ :
70158 នាក់
សរុប :
771986 នាក់