ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃអង្គារ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ក្រោមអធិបតីភាព ឯកឧត្តមនាយឧ ត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ព្រះសង្ឃ ក្នុងភូមិសាស្ត្រក្រុងបាវិត។មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ គឺជាការគិតគូក្រោមការយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោជូនប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារ ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។ឯកឧត្តមអភិបាលខេត្តបានបន្តថា ដំណើរការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀងនាថ្ងៃនេះមានចំនួន៣ក្រុង-ស្រុករួមមាន ៖ ១) ក្រុងបាវិត មានចំនួន២ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ។ ២) ស្រុកកំពង់រោទិ៍ មានចំនួន១០ ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និង៣) ស្រុករំដួលមានចំនួន៨ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាថ្ងៃទីមួយនៃការបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រុងបាវិត ដែលប្រព្រឹត្ត ទៅដោយមានការសហការជាមួយរដ្ឋបាលខេត្ត-ក្រុងព្រមទាំង អាជ្ញាធរពាក់ព័ន្ធដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកចាក់វ៉ាក់សាំងតាមលំដាប់លំដោយរបស់ក្រុមគ្រូពេទ្យបានរៀបចំជូន។ឯកឧត្តម នាយឧត្តមសេនីយ៍បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរជៀសវាង មកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការ ពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។ឯកឧត្តមបន្តថា ការគិតគូដ៏ឈ្លាសវ៉ៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់វ៉ាក់សាំង និងបានចាត់ឱ្យកងយោធពលខេមរភូមិន្ទចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្មករ ព្រះសង្ឃដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅថ្ងៃនេះ និងជំហានបន្តបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ។បន្ទាប់ពីចប់កម្មវិធីបើក និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅក្រុងបាវិត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យនៅតាមទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់រោទិ៍ និងស្រុករំដួល ខេត្តស្វាយរៀងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា