ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តចុះពិនិត្យមើលទីតាំងអគារ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក នៅស្រុកពេជ្រាដា
Tue,10 August 2021 (Time 01:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 268នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក ប្រធានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលទីតាំងអគារ សម្រាប់ត្រៀមកន្លែងសម្រាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។

ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសម្អាតនៅក្នុង និងក្រៅបរិវេណអគារ និងរៀបចំជួសជុល និងកែលម្អអគារ ជាពិសេស ត្រូវរៀបចំប្រពន្ធទឹក ភ្លើង និងសម្ភារប្រើប្រាស់ ឲ្យបានគ្រប់គ្រាន់ផងដែរ។ បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ក្នុងពិធីបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ស្នើឲ្យកូរ៉េ ពិចារណា កាត់បន្ថយអត្រាពន្ធនាំចូល ដែលនឹងជំរុញឲ្យការនាំចូល ផលិតផលកសិកម្ម ពីកម្ពុជាទៅកូរ៉េ កាន់តែល្អប្រសើរឡើង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលនៅតែតាមជួយគាំពារពលរដ្ឋខ្មែរគ្រប់ទីកន្លែង ទោះក្នុងស្ថានភាពណាក៏ដោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
160 នាក់
ម្សិលមិញ :
165 នាក់
សប្តាហ៍នេះ :
3648 នាក់
ខែនេះ :
24138 នាក់
3 ខែនេះ :
70631 នាក់
សរុប :
773656 នាក់