ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តព្រះសីហនុនឹងបន្ដចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំរយៈពេល១០ថ្ងៃបន្ថែមទៀត
Tue,10 August 2021 (Time 01:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 311នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលនៅសេសសល់មិនទាន់បានចាក់។

ក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្ដចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលនៅសេសសល់មិនទាន់បានចាក់ ក្នុងរយៈពេល១០ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែន កម្មករ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់មាតា បិតា អ្នកអាណាព្យាបាលទាំងអស់ សូមនាំកូន ចៅ ក្មួយ និងអ្នករស់នៅក្នុងបន្ទុកដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នាតាមកាលបរិច្ចេទ និងទីកន្លែងដែលបានបញ្ជាក់ខាងលើកុំបីខាន ដោយភ្ជាប់មកជាមួយប័ណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រកំណើតរបស់សាមីខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
299 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6747 នាក់
ខែនេះ :
31271 នាក់
3 ខែនេះ :
70435 នាក់
សរុប :
772657 នាក់