ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគម្រោងច្រកចេញចូលតែមួយ សម្រាប់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធវីដេអូ Zoom
Fri,13 August 2021 (Time 06:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 344នាក់)

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី១២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឡុច សុវណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកប្រធាន និងអនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត បានចូលរួមក្នុងកិច្ចប្រជុំជាមួយគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ (OW4C) តាមរយៈប្រព័ន្ធវីដេអូ Zoom។

គម្រោងនេះមានគោលបំណងលើកកម្ពស់គណនេយ្យភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋ លើការប្រើប្រាស់សេវាអង្គភាពច្រកចេញចូលតែមួយ តាមរយៈការលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋលើគុណភាពសេវាច្រេកចេញចូលតែមួយ វេទិកាសាធារណៈ និងឧបករណ៍បច្ចេកវិទ្យាព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6651 នាក់
ខែនេះ :
31175 នាក់
3 ខែនេះ :
70339 នាក់
សរុប :
772561 នាក់