ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែល បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ស្ថិតនៅបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានវ៉ាក់សាំងវគ្ក៣ ពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមគ្រូពេទ្យជួរមុខ និងមន្រ្តីជំនាញ បានបន្តចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម (Sinopharm) ជូនប្រជាពលរដ្ឋនៅ ក្នុងក្រុង/ស្រុកទាំង ០៥ នៃខេត្តមណ្ឌលគិរី ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត សូមរួសរាន់មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមទីកន្លែងដែលរដ្ឋបាលក្រុង/ស្រុកនីមួយៗ បានកំណត់ ដើម្បីធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក ស៊ន សារុន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែ សីហា ឆ្នាំ២០២១នេះ ខេត្តមណ្ឌលគិរី មានអាត្រាអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤១៨ ករណី អ្នកជាសះស្បើយ ២៥៩ ករណី អ្នកស្លាប់០៣ ករណី កំពុងសម្រាកព្យាបាល ១៥៦ ករណី និង អ្នកកំពុងចត្តាឡីស័កនៅក្នុងមណ្ឌលមាន ៧៤នាក់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា