កំពង់ឆ្នាំង ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល គណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាលដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអ្នកជំងឺកូវីដ-១៩នៅមណ្ឌលកម្រឹតស្រាល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោកសូត្រ សង់ អភិបាលស្រុកទឹកផុស បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាព អ្នកជំងឺ-១៩កម្រិតស្រាល ដែលកំពុងសម្រាកក្នុងមណ្ឌលព្យាបាលសព្វថ្ងៃនៅស្រុកទឹកផុសមានចំនួន ៤៤នាក់ ស្រី២២នាក់ ក្នុងនោះមានពលករថ្មីមកពីថៃចំនួន០៧នាក់ ស្រី ០៣ និងមកពីស្រុករលាប្អៀរ ២០ស្រី១២ក្រុងកំពង់ឆ្នាំង ០២ស្រុកកំពង់លែង ០៣ស្រី០១ ស្រុកទឹកផុស ១៨ ស្រី០៩និងស្រុកកំពង់ត្រឡាច ០១ ស្រី០។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងតំណាងរាស្រ្ត តែងតែគិតគូរ និងកៀរគរកជំនួយពីសប្បុរសជននានាដើម្បីយកផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងខេត្ត ពិសេសតាមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលក្នុងខេត្តដែលកំពុងមានបញ្ហាប្រឈមសម្រាប់ចាត់ចែងក្នុងមណ្ឌល ជូនប្រជាពលរដ្ឋសម្រាកព្យាបាលនិងធ្វើចត្តាឡីស័ក។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ទិ បានអំពាវនាវឱ្យបងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលត្រូវខិតខំថែទាំសុខភាពអោយបានល្អ អនុវត្តការព្យាបាលអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ព្រមទាំងអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ដើម្បីឆាប់ជាសះស្បើយ វិលទៅជួបជុំក្រុមគ្រួសារវិញ។ក្នុងពេលនោះឯកឧត្តម លោកជំទាវ ក៏បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្តដល់មណ្ឌលព្យាបាលអ្នកជំងឺកម្រិតស្រាលស្រុកទឹកផុសមាន: អង្ករចំនួន ១តោន ត្រីខ០៣ កេស,ទឹកសុទ្ឌ ១០ កេស មីជាតិ ១០ កេស,ម៉ាស់២កេសធំ ស្មើ៥០០០ម៉ាស់,អាល់កុល ៦០លីត្រ ទឹកអំពិល ១០កេសភេសជ្ជៈវីហ្គើ១០កេស៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា