(ឧត្ដរមានជ័យ)៖ នាថ្ងៃសុក្រទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងបង្ហាញផែនការឆ្លើយតបចំពោះជំងឺកូវីដ-១៩សម្រាប់ជនទេសន្ដរប្រវេសន្ដ និងប្រជាជនចល័តខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមរយៈប្រព័ន្ធអនឡាញ Zoom។កិច្ចប្រជុំប្រព្រឹត្តិទៅក្នុងគោលបំណង៖-ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ លំហូរនៃការវិលត្រឡប់វិញជនទេសន្តរប្រវេសន្ត ក្នុងបរិបទនៃការីករាលដាលជំងឺកូវីដ-១៩-សិក្សា និងស្វែងយល់ពីឧបសគ្គ បញ្ហាប្រឈម និងអនុសាសន៍នានាដែលបានលើកឡើង និង-រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងឆ្លើយតប ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងទិសដៅកាត់បន្ថយហានិភ័យនៃការឆ្លងទ្រង់ទ្រាយធំ និងសម្របសម្រួលសមាហរណកម្មពលករដែលបានវិលត្រឡប់មកមាតុភូមិវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា