ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកំពង់ចាម ៖ សប្បុរសជន បន្តផ្ដល់អំណោយជូនរដ្ឋបាល ខេត្តកំពង់ចាមដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩
Sat,14 August 2021 (Time 07:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 454នាក់)

នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ និងឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បី ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។

សប្បុរសជន ដែលនាំអំណោយផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម នាឱកាសនោះ មាន ៖
-សមាគមន៍សាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឧបត្ថម្ភ ទឹកអាល់កុល ៣.០០០លីត្រ។
-លោក ជា ថុង ប្រធានសាខា Food Panda ខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាស់ចំនួន ១៥០ប្រអប់ ទឹកអាល់កុល ៩០លីត្រ ដបទឹកក្ដៅចំនួន ២៤ដប សៀវភៅចំនួន ៦០ក្បាល ឆ័ត្រចំនួន ១០ និងផ្លិតបក់ចំនួន ៣០០ផ្លិត។
-នាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងសហការី ឧបត្ថម្ភម៉ាស់ចំនួន ៥.០០០ម៉ាស់ ទឹកអាល់កុលចំនួន ៦០លីត្រ ទឹកបរិសុទ្ធចំនួន ២០កេស និងមីចំនួន ១០កេស។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណ ចំពោះ លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានរួមគ្នា ជួយឧបត្ថម្ភនូវអំណោយទាំងនេះ ដល់រដ្ឋបាលខេត្ត ដើម្បី គាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាល ខេត្តកំពង់ចាម ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រៅពីនោះ អំណោយមនុស្សធម៌ទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ ១៩ ជាពិសេស បានឆ្លើយតបភ្លាមៗ ទៅនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែល ជម្ងឺដ៏កាចសាហាវនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងសកលលោក ជារៀងរាល់ថ្ងៃ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1519 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6826 នាក់
ខែនេះ :
30529 នាក់
3 ខែនេះ :
108766 នាក់
សរុប :
1139114 នាក់