លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ថ្នាក់ដឹកនាំមន្ត្រី កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញពិនិត្យមើលក្រុមការងារកងកម្លាំងចម្រុះ គ្រូពេទ្យ សម្របសម្រួលពិនិត្យសុខភាព ធ្វើតេស្តរហ័ស បងប្អូនត្រឡប់មកពីប្រទេសថៃ នៅច្រកអូរបីជាន់ និងច្រកបឹងត្រកួន ដើម្បីយកទៅធ្វើចត្តាឡីស័កបន្តនៅតាមមណ្ឌលចត្តាឡីស័ក និងករណីមានអ្នកវិជ្ជមានកូវីដ១៩ យកទៅកន្លែព្យបាល នៅថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទោះបីជាបងប្អូនមកមានចំនួនច្រើនជាធម្មតា តែក្នុងនាមគណៈបញ្ជការឯកភាពខេត្ត រួមជាមួយកងកម្លាំងទាំងអស់ មន្ត្រីសុខាភិបាល មន្ត្រីពាក់ព័ន្ធបានរៀបចំត្រៀមលក្ខណៈទាំងអស់ ដើម្បីចាត់ចែងសម្របសម្រួលបងប្អូនពលករអោយបានល្អ តាមវិធានសុខាភិបាល និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋទាំងអស់ គ្រប់កាលៈទេសៈ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានណែនាំកងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ កាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ពិសេសកូវីដ១៩ ប្រភេទdelta។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ថវិកាមួយចំនួនឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធដែលល្បាតតាមគោលដៅ និងគោលដៅច្រកនីមួយៗផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា