ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព១ខ្នង និងសមិទ្ធផលផ្សេងៗ តម្លៃជាង១០ម៉ឺនដុល្លារនៅមណ្ឌលសុខភាពបាវិត
Sun,15 August 2021 (Time 07:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 405នាក់)

ខេត្តស្វាយរៀង ៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ទទួលអគារសម្ភពមួយខ្នង មាន៤បន្ទប់ ខ្លោងទ្វារ របងថ្មព័ទ្ធជុំវិញ រួមនិងរថយន្តសង្រ្គោះមួយគ្រឿង ដែលជាអំណោយរបស់សប្បុរសជននានា នៅក្រុងបាវិត ខេត្តស្វាយរៀង។

លោកស្រី សៀន គន្ធា ប្រធានស្ដីទីមណ្ឌលសុខភាពបាវិតបានឲ្យដឹងថា កន្លងមកមណ្ឌលសុខភាពបាវិត មានអគារដែលអាចប្រើប្រាស់បានចំនួនមួយហើយខ្វះរបងរឹងមាំ ព្រមទាំងគ្មានរថយន្តសង្គ្រោះបន្ទាន់ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់នោះទេ ។ ជាក់ស្ដែងមណ្ឌលសុខភាពបាវិតបច្ចុប្បន្ន កំពុងផ្តល់សេវាពិនិត្យផ្ទៃពោះ សេវាចាក់ថ្នាំបង្ការ សេវាពិគ្រោះជំងឺក្រៅ សេវារំលូត សេវាព្យាបាលជំងឺរបេង សេវាពន្យារកំណើត សេវាវះកាត់តូចជាដើម ជាពិសេសគឺសេវាសម្រាលកូន គឺនៅលើអគារតែមួយ ដោយការសម្រាលកូនថ្ងៃខ្លះរហូតដល់ចំនួន 5នាក់ ធ្វើឲ្យខ្វះកន្លែង និងគ្មានបន្ទប់គ្រប់គ្រាន់ឱ្យពួកគាត់សម្រាក រួមទាំងការបម្រើសេវាផ្សេងៗទៀត មានសភាពចង្អៀត ហេតុនេះទើបលោកស្រី សៀន គន្ធា ព្យាយាមអំពាវនាវការសុំជំនួយពីសំណាក់សប្បុរសជន ។

លោកស្រីបានមានប្រសាសន៍ឲ្យដឹងថា សប្បុរសជននៅក្នុងក្រុងបាវិតបានជួយកសាងខ្លោងទ្វារ របងថ្មព័ទ្ធជុំវិញ អគារសម្ភព១ខ្នង មាន៤បន្ទប់ មានបំពាក់សម្ភារបរិក្ខារពេទ្យ និងរថយន្តសង្គ្រោះមួយគ្រឿង ដោយចំណាយថវិកាសរុប ១១៣,៨៥០ដុល្លារសហរដ្ឋអាមេរិក ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ នៅក្រុងបាវិត។

ក្នុងឱកាសនោះលោកបណ្ឌិត កែរ រដ្ឋា បាននាំមកនូវបណ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង ជូនចំពោះក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលមានទឹកចិត្តជ្រះថ្លា បានគៀងគគ្នា ទាំងកម្លាំងកាយកម្លាំងចិត្ត រួមនិងថវិការហូតសម្រេចបាននូវសមិទ្ធផលនានា សម្រាប់បម្រើឲ្យវិស័យសុខាភិបាលនៅមណ្ឌលសុខភាពបាវិត។

លោកបណ្ឌិត កែរ រដ្ឋា បានកោតសរសើរ ចំពោះលោកស្រីប្រធានស្ដីទីមណ្ឌលសុខភាពបាវិត ដែលនាពេលកន្លងមក បានខិតខំបម្រើការងារបានយ៉ាងល្អនៅក្នុងអង្គភាព ជាពិសេសគឺការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅក្រុងបាវិតនេះ។ ជាងនេះទៅទៀត គឺលោកស្រី បានគៀងគររកសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើននៅមណ្ឌលសុខភាពបាវិត។

លោកប្រធានមន្ទីរសុខាភិបាល បានមានប្រសាសន៍សង្កត់ធ្ងន់ថា ស្ថិតក្នុងបរិបទ ជំងឺកូវីដ-១៩ យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល «៣ការពារ ៣កុំ ២ចូលរួម» ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលដល់សហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1567 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6874 នាក់
ខែនេះ :
30577 នាក់
3 ខែនេះ :
108814 នាក់
សរុប :
1139162 នាក់