ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរីជំរុញដល់សមាជិក សមាជិកាសហការជាមួយអាជ្ញាធរបន្តចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
Mon,16 August 2021 (Time 11:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 294នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈខេត្តមណ្ឌលគិរីកំពុងរាតត្បាលនៅក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត នារសៀលថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានជំរុញដល់សមាជិក សមាជិកាទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដើម្បីធ្វើការផ្សព្វផ្សាយនូវវិធានការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បន្ថែមទៀត។

លោក ឈឹម កាន បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅបន្តរបស់គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងកិច្ចប្រជុំគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី តាមរយៈប្រព័ន្ធអនឡាញ Zoom meeting ដែលប្រព្រឹត្តទៅនៅតាមបណ្តាអង្គភាព និងគេហដ្ឋានរៀងៗខ្លួន។

លោក ឈឹម កាន ប្រធានស.ស.យ.កខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំខេត្ត ដែលជានិច្ចការតែងតែនឹករលឹក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់សមាជិក សមាជិកាស.ស.យ.ក និងប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោក បញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលបានធ្វើការងារសង្គម ការងារមនុស្សធម៌ និងចូលរួមគាំទ្ររាល់សកម្មភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានបន្តថា ក្នុងនាមជាសមាជិក សមាជិកាស.ស.យ.កម្នាក់ៗ ត្រូវតែប្រកាន់តួនាទី ឥរិយាបថថ្លៃថ្នូរ ធ្វើជាគំរូសម្រាប់យុវជន និងពលរដ្ឋទូទៅ និងត្រូវលើកតម្កើង ស.ស.យ.ក តាមរយៈការអនុវត្តបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈផ្សេងៗ ឲ្យបានខ្ជាប់ខ្ជួន ។

ជាមួយគ្នានោះ លោកបានណែនាំដល់ក្រុមការងារចុះជួយតាមបណ្តាក្រុង/ស្រុកនីមួយៗ ក៏សមាជិក សមាជិកាទាំងអស់ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន រៀបចំក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឲ្យមានលក្ខណៈល្អប្រសើរ និងត្រូវបន្តចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួន គិតពីសុវត្ថិភាពខ្លួន ក្នុងពេលបំពេញការងារ ដោយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ បានផ្ដោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចជា ១-ការប្រកាសសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការ តួនាទី ភារកិច្ច របស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ២-របាយការណ៍សមិទ្ធិផលការងារនិងទិសដៅបន្តរបស់គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ៣-បទបង្ហាញស្ដីពីលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ៤-បទបង្ហាញស្ដីពីអនាគតកម្ពុជា 3Cs និងទី៥- គោលការណ៍ណែនាំ និងទិសដៅចំនួន ៩ ចំណុចរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1311 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6997 នាក់
ខែនេះ :
32132 នាក់
3 ខែនេះ :
70333 នាក់
សរុប :
772161 នាក់