ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣ អាស្ត្រាហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្តជូនដល់សមាជិកសមាគមអតីតយុទ្ធជន និងកងកម្លាំងនៃស្នងការនគរបាលខេត្ត្តស្វាយរៀង ស្ថិតនៅសាលប្រជុំធំអគារ «ឃ» សាលាខេត្ត។មានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ព្រមទាំងសមាជិកអតីយុទ្ធជន និងលោកគ្រូ អ្នកគ្រូពេទ្យជួរមុខមួយចំនួនទៀត។ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី ដែលកំពុងមានវត្តមានមួយចំនួននៅខេត្តស្វាយរៀងរៀងយើង។ឯកឧត្តមបន្តថា បើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងអំពីសារប្រយោជន៍នៃវ៉ាក់សាំងដូសទី៣រួមមាន ៖ ១. ធ្វើឱ្យអង់ទីគ័រប្រឆាំងជាមួយមេរោគឡើងខ្ពស់។ ២. ជំរុញឱ្យសរីរាង្គកាន់តែមាំទាំថែមទៀត។ ៣. អាចការពារ និងវាយបកនូវវីរុសកូវីដ១៩។ ៤. ជួយជំរុញឱ្យខ្លួនរបស់យើងមានភាពសាំនឹងមេរោគដែលចូលខ្លួនយើង កុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬដ ល់ស្លាប់។ ៥. ធ្វើឱ្យក្នុងខ្លួនយើងមានប្រព័ន្ធការពារ អាចការពារមេរោគផ្សេងៗនៅពេលដែលអ្នកឆ្លងមេរោគ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានអំពាវដល់សមាជិកសមាគមអតីតយុទ្ធជនទាំងអស់ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ «៣ការ ពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា