ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ដ្ឋបាលខេត្តមណ្ឌលគិរីចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសជំរុញដូសទី៣ (អាស្ត្រាហ្សេនីកា) ដល់អតីតយុទ្ធជនខេត្ត
Mon,16 August 2021 (Time 11:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 444នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃច័ន្ច៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងឧត្តមសេនីយ៍ទោ សាន្ត គឹមអឿន មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តមណ្ឌលគិរី និងបានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញដូសទី៣ (អាស្ត្រាហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជូនដល់អតីតយុទ្ធជនខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការគៀងគវ៉ាក់សាំង ដើម្បីជំរុញដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តមណ្ឌលគិរី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំលែងខ្លួនថ្មីផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ស្វាយ សំអ៊ាង បន្តសូមអំពាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ-១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ “៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មកដល់ពេល នេះខេត្តមណ្ឌលគិរី បានចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ចាក់ជូនអតីតយុទ្ធជនចំនួន២០០នាក់ក្នុងគម្រោងត្រូវចាក់ជូនអតីតយុទ្ធជន។

ឯកឧត្តមបន្តទៀតថា បញ្ហា នៃការឆ្លងជំងឺកូវីដ១៩ នៅខេត្តមណ្ឌលគិរី គឺបានថមថយដែរ នេះគឺដោយការគ្រប់គ្រង បានល្អ ទាំងអ្នកមានវិជ្ជមានកូវី-១៩ និងអ្នកពាក់ពន្ធ័ទី២ បូកនិងការចាក់វ៉ាក់សាំងទី៣ ចូលរួមអនុវត្តវិធានរបស់រាជរដ្ឋាភិបាល និងវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្ត និងការអនុវត្តច្បាប់ ប្រយុទ្ធប្រឆាំងកូវីដ១៩ក៏កំពុងរឹតបន្តឹង ទើបគ្រប់គ្រងបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1537 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6844 នាក់
ខែនេះ :
30547 នាក់
3 ខែនេះ :
108784 នាក់
សរុប :
1139132 នាក់