កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពី សប្បុរសជនក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ជួយកាត់បន្ថយការចំណាយផ្សេងៗក្នុងដំណាក់កាលជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៍។អំណោយ ក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី សាខាកំពង់ឆ្នាំង ឧបត្ថម្ភជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមមាន៖ អង្ករចំនួន ០៣តោន, ទឹកសុទ្ធVital ១០០កេស, មីម៉ាម៉ា ១០កេសធំ, ម៉ាស់ ២៥០ប្រអប់, អាល់កុល ០៥កាន និងថវិកាចំនួន ១០លានរៀល។លោកប្រធានក្រុមហ៊ុន បានលើកឡើងថា៖ ការចូលរួមផ្តល់អំណោយខាងលើនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវអង្ករ និងសម្ភារជូនពួកគាត់កំពុងធ្វើច័ត្តាឡីស័ក និងកំពុងស ម្រាកព្យាបាលជំងឺកូវីត-១៩ តាមមណ្ឌលព្យាបាលនៅក្នុងខេត្តកំពង់ឆ្នាំង។ នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយប្រធានក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋយើងដែលបានរងគ្រោះដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តទាំងមូលផងដែរ។ ឯកឧត្តម ក៏សូមជូនពរដល់ក្រុមហ៊ុនគុយបូតា ផល្លា រិទ្ធី សូមឱ្យមានជោគជ័យក្នុងការប្រកបអាជីវកម្មលក់ដូរឱ្យកាន់តែជោគជ័យ នឹងប្រសើរឡើងថែមទៀត។ឯកឧត្តមអភិបាលខេត្ត បានបន្តថាៈ អំណោយដែលបានមកពីសប្បុរស ជនរដ្ឋបាលខេត្ត ត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្ត ដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលព្យាបាលជំងឺ និងតាមមណ្ឌលចត្តាឡីស័ក និង គ្រោះមហន្តរាយផ្សេងៗទៀតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា