ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រគេនអង្ករ និងបច្ច័យដល់ព្រះសង្ឃចំនួន១៧វត្ត នៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី
Tue,17 August 2021 (Time 08:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 338នាក់)

នារសៀលថ្ងៃចន្ទទី១៦ ខែសីហា ឆ្នាំ ២០២១នេះ ជាលើកទី៣ហើយក្នុងអំឡុងពេលកូវីដនេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំគ្រឿងឧបភោបបរិភោប និងបច្ច័យមួយចំនួន មកប្រគេនដល់ព្រះសង្ឃតាមវត្តនៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី ចំនួន១៧វត្ត ជាអំណោយជំនួយរបស់ព្រះគ្រូ សោ ភ័ណ ចៅអធិការវត្តពុទ្ធគុណសិង្ហបុរី និងប្រជាពុទ្ធបរិស័ទនៅប្រទេសសិង្ហបុរី ដើម្បីផ្គត់ផ្គង់ទ្រទ្រង់នៅក្នុងវត្តនាបរិបទកូវីដ-១៩នេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ ដែលជាមន្រ្តីជួរមុខ ព្រមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថាកម្ពុជាក៏ដូចជាខេត្តក្រចេះបានកាត់បន្ថយបាននូវចំនួនឆ្លងជំងឺកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយ នៅក្នុងតារាងតួរលេខប្រចាំថ្ងៃ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដឱ្យក្លាយជាឱកាសនៃការអភិវឌ្ឍ។

ឯកឧត្តមបានកោតសរសើរនិងថ្លែងអំណរគុណ ចំពោះទឹកប្រទ័យដ៏ថ្លៃថ្លាររបស់ព្រះគ្រូចៅអធិការវត្ត និងពុទ្ធបរិស័ទទាំងអស់នៅប្រទេសសិង្ហបុរី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខព្រះសង្ឃ ដែលកំពុងជួបវិបត្តិខ្វះខាតខ្សត់ខ្សោយនាពេលជំងឺកូវីដ-១៩រាលត្បាតជាសកល បើទោះបីជាព្រះគ្រូគង់នៅក្រៅប្រទេសក្តីហើយក៏កំពុងជួបនូវវិបត្តិនេះដូចគ្នាក៏ដោយ ដែលនេះបង្ហាញឲ្យឃើញពីវប្បធម៌ចែករំលែករបស់ដូនតាខ្មែរ ដែលមានតាំងពីយូរលង់មកហើយ។

ក្នុងនោះដែរឯកឧត្តមបានបន្ថែមថា ៖ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងអស់ សូមបង្កើតការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ពិសេសគោរពវិធានការរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នាដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្ត និងទប់ស្កាត់ជំងឺនេះមិនឲ្យមានឆ្លងរីករាលដាលបន្តទៅទៀត។

សូមបញ្ជាក់ផងដែរថា ៖ អំណោយជំនួយជាអង្ករប្រគេនដល់១៧វត្ត ក្នុង១វត្តទទួលបានចំនួន ២៥០ គីឡូក្រាម និងបច្ច័យ១០ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
306 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6754 នាក់
ខែនេះ :
31278 នាក់
3 ខែនេះ :
70442 នាក់
សរុប :
772664 នាក់