(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីលោក សាយ គឹមឡម ជាអភិបាលនៃគណៈអភិបាលស្រុកស្ទោង លោក ទង់ គឹមតុល ជាអភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ និងលោក ទេព សោភ័ណ្ឌ ជាអភិបាលរងស្រុកប្រាសាទសំបូរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ការផ្លាស់ប្ដូរមុខតំណែងតួនាទីនេះគឺជារឿងធម្មតារបស់មន្ត្រីរាជការ ព្រោះមុខតំណែងនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ។ ជាមួយគ្នានោះឯកឧត្តម សុខ លូ បានក្រើនរំលឹកលោកអភិបាលស្រុកដែលទើបនឹងទទួលមុខតំណែងថ្មីនេះ សូមគោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយគណៈអភិបាលស្រុក ក៏ដូចជាក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្រោមឱវាទ និងមន្ទីរអង្គភាពជុំវិញស្រុក ដើម្បីបន្តដឹកនាំការងារនិរន្តរភាពរដ្ឋបាលស្រុកបន្តទៀត ជាពិសេសត្រូវចុះពិនិត្យមើលការងារមូលដ្ឋាន តាមបណ្ដាឃុំសង្កាត់ទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានញឹកញាប់ និងពិនិត្យមើលការបម្រើសេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាឲ្យការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព។លើសពីនេះទៀតឯកឧត្តមបន្ថែមទៀតថា លោកអភិបាលស្រុកក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវតែពិនិត្យកងកំលាំងទាំងបី ធ្វើយ៉ាងណា ត្រូវរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេស ត្រូវបំរើបងប្អូនប្រជាពលរដ្ឋ ដោយការពារប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ មិនមែនការពារប្រយោជន៍មិនស្របច្បាប់របស់ជនខិលខូចមួយចំនួននោះទេ ហើយយើងរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ តំបន់សត្វខ្សិប តំបន់ព្រៃលិចទឹក និងចូលរួមទប់ស្កាត់បង្ក្រាបនូវបទល្មើសនានាដែលតែងតែកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហើយក្រៅពីការងារស្នូលសូមថ្នាក់ដឹកនាំទាំងអស់ត្រូវបន្តចុះទៅតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋក្នុងការដោះស្រាយនូវបញ្ហានិងសំណូមពរជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសូមអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំង ដូសទី៣(ដូសជំរុញ)នេះ ទៅតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា ការចាក់វ៉ាក់សាំង ដូសទី៣(ដូសជំរុញ)នេះ គឺសម្រាប់តែ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែប៉ុណ្ណោះ ដោយឡែកការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទូទៅ នឹងត្រូវធ្វើឡើងនៅពេលក្រោយ ព្រមទាំងអំពាវនាវបន្ថែមទៀតដល់មាតាបិតា និងអាណាព្យាបាលនៅតាមបណ្តាក្រុង ស្រុកទាំងអស់នៃខេត្តកំពង់ធំ នាំកូនចៅដែលមានអាយុចាប់ពី១២ ទៅ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នាតាមទីកន្លែង និងពេលវេលាដែលបានកំណត់។ ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ព្រមទាំងកុមារ និងយុវវ័យដែលមាន អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គ្រប់ៗគ្នា។ ឆ្លៀតក្នុងឱកាសនោះដែរនោះដែរលោក សាយ គឹមឡម និងលោក ទង់ គឹមតុល ដែលទើបនឹងទទួលបានការប្រកាសតែងតាំងជាអភិបាលស្រុកថ្មី ឡើងធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម: ១- ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆ្លើយតបឲ្យបានទាន់ពេល២-ខិតខំដោះស្រាយរាល់បញ្ហាសំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដែលកើតមានឡើងក្នុងមូលដ្ឋាន ៣-ខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើ៤-ប្តេជ្ញាអនុវត្តអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៥-ប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យបានល្អ ដោយការទទួលខុសត្រូវខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារនៅក្រុងរុនតាឯក ()
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
វីដែអូ
ចំនួនអ្នកទស្សនា