ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជាចុងក្រោយជូនដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ
Wed,18 August 2021 (Time 07:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 472នាក់)

នាព្រឹកថ្ងៃអង្គារទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់លិខិតថ្លែងអំណរគុណ ចំពោះការលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការមកជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ជូនប្រជាជនក្នុងខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងខេត្តឧត្តរមានជ័យនិយាយជារួម និងក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទនិយាយដោយឡែក និងក្នុងនាមឯកឧត្ដមផ្ទាល់ ឯកឧត្ដមសូមសម្តែងនូវបីតិសោមនស្សរីករាយ និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានបញ្ជូន ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងយន្តការសម្របសម្រួល និងដឹកនាំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មកចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១ និងដូសទី២ ជូនដល់មន្ត្រីរាជការ និងបងប្អូនប្រជា ពលរដ្ឋក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ របស់ខេត្តឧត្តរមានជ័យដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្ដមអភិបាលខេត្ត សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះ ឯកឧត្តមប្រធាន និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបបានទាន់ពេលវេលាក្នុងគ្រាដ៏លំបាកនៃការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលការលះបង់ដ៏មានតម្លៃរបស់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូលរួមចំណែកទប់ស្កាត់ចរន្តនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តឧត្តរមានជ័យផ្ទាល់។

ជាចុងក្រោយ ឯកឧត្ដមសូមគោរពជូនពរ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការីទាំងអស់បានទទួលនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាត៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
348 នាក់
ម្សិលមិញ :
596 នាក់
សប្តាហ៍នេះ :
8427 នាក់
ខែនេះ :
31963 នាក់
3 ខែនេះ :
124081 នាក់
សរុប :
1356854 នាក់