ព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យការកែលម្អសោភ័ណភាពនៅរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិកា ៧មករា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រង្វង់មូលតោពីរ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានផ្ទៃក្រឡាប្រមាណ ១.៣០០ម៉ែត្រការ៉េ ត្រូវបានធ្វើការកែលម្អខឿនស្មើៗគ្នា និងរៀបចំសួនច្បារឱ្យមានសោភ័ណភាព។ នៅខាងមុខរង្វង់មូលតោពីរក៏បានរៀបចំសួនច្បារសម្រាប់ភ្ញៀវទេសចរថតរូបផងដែរ។ ដោយឡែកសួនច្បារនៅខាងមុខវេទិកា ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានផ្ទៃក្រឡាប្រមាណជា ១៦.០០០ម៉ែត្រការ៉េ ត្រូវបានរៀបចំកែលម្អឱ្យមានសោភ័ណភាព និងបរិស្ថានបៃតង ដើម្បីត្រៀមទុកជាទីកន្លែងរៀបចំពិធីបុណ្យជាតិ អន្តរជាតិ និងជាទីតាំងសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំក្រុមការងារកែលម្អសួនច្បារទាំងពីរខាងលើ ត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមានគុណភាព សោភ័ណភាព ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងទេសចរបរទេស បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍរីកចម្រើន មានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប ដូចជាផ្លូវថ្នល់ធំទូលាយ សួនច្បារ បន្ទប់ទឹកសាធារណៈ ភ្លើងបំភ្លឺផ្លូវ ។ល។ ដែលជាការទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកកម្សាន្តកាន់តែច្រើនឡើងនាពេលខាងមុខជាក់ជាមិនខាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា