ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រាជរដ្ឋាភិបាលផ្អាកជ្រើសរើសក្របខណ្ឌមន្ដ្រីបម្រើនៅគ្រប់ក្រសួង លើកលែងតែក្រសួងសុខាភិបាល
Thu,19 August 2021 (Time 07:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 375នាក់)

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​សម្រេច​ផ្អាក​ជ្រើសរើស​ក្របខណ្ឌ​មន្ដ្រី​ថ្មី​គ្រប់​ក្រសួង​ស្ថាប័ន​ ​រួម​ទាំង​គ្រូបង្រៀន​ ​កម្លាំង​ប្រដាប់​អាវុធ​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​លើកលែងតែ​ក្រសួងសុខាភិបាល​សម្រាប់​ឆ្នាំ​២​០​២​២​ ​។​

​ការ​សម្រេច​ផ្អាក​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រី​ថ្មី​សម្រាប់​ឆ្នាំ​២​០​២​២​ ​ត្រូវ​បាន​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ចេញប្រកាស​តាមរយៈ​សេចក្ដី​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​មុខងារ​សាធារណៈ​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​ដោយ​បញ្ជាក់​ថា​ ​ការលើកលែង​ចំពោះ​ក្រសួងសុខាភិបាល​នេះ​ ​ដោយសារ​បច្ចុប្បន្ន​កម្ពុជា​ស្ថិត​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​ ​។​

​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បញ្ជាក់​បន្ថែម​ថា​ ៖​ ​«​បច្ចុប្បន្ន​កម្ពុជា​ស្ថិត​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​ ​ទើប​ត្រូវការ​ជ្រើសរើស​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​សុខាភិបាល​មក​បម្រើ​ការ​លើ​ផ្នែក​នេះ​ ​ខណៈ​កម្ពុជា​ត្រូវការ​គ្រូពេទ្យ​ជាច្រើន​រូប​ទៀត​ ​ដើម្បី​បំពេញ​តម្រូវ​លើ​ការ​ផ្តល់​សេវា​សុខាភិបាល​ឱ្យ​ពលរដ្ឋ​ ​ជួប​បញ្ហា​សុខភាព​ ​ដោយសារ​ជំងឺ​កូ​វី​ដ​»​ ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1339 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7025 នាក់
ខែនេះ :
32160 នាក់
3 ខែនេះ :
70361 នាក់
សរុប :
772189 នាក់