ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្រ្តីកសិកម្ម ​៖ ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​សម្រេចបាន​ស្ទើរ​១០០%​ គិត​ត្រឹម​ពាក់កណ្តាល​ខែសីហា​នេះ ​
Thu,19 August 2021 (Time 07:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 343នាក់)

ភ្នំពេញ​ ៖ ឯកឧត្តម ​វេ​ង សាខុន ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទបាន​ថ្លែងថា គិត​ត្រឹម​ពាក់កណ្តាល​ខែសីហា​ឆ្នាំ​២០២១​នេះ ការដាំដុះ​ស្រូវវស្សា​សម្រេចបាន ស្ទើរតែ​១០០%​ហើយ ខណដែល​ល្បឿន​បង្កបង្កើនផល​គឺ​លឿន​ជាង​ឆ្នាំ​២០២០​កន្លងទៅ ។​

​ឯកឧត្តមរដ្ឋមន្រ្តីបាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា ដូចជា ភ្ជួរ​រាស់ ដក​ស្ទូង មាន​ល្បឿន​លឿន​ជាង​ឆ្នាំ​២០២០​កន្លងទៅ ដោយសារ​កត្តា​ធម្មជាតិ​អំណោយផល មាន ភ្លៀង​ធ្លាក់​ដើមរដូវ​វស្សា ដែល​ធ្វើឱ្យ​កសិករ​ប្រញាប់ប្រញាល់​ក្នុង​បង្កបង្កើនផល​ស្រូវ​ឱ្យបាន​ទាន់ពេលវេលា ។​

​ឯកឧត្តម​បញ្ជាក់ថា បច្ចុប្បន្ននេះ​ការបង្កបង្កើន​ផល​ស្រូវ ប្រជាកសិករ​ភាគច្រើន បាន​ងាក​ទៅប្រើ​ប្រាស់​គ្រឿងយន្ត​កសិកម្ម ដោយបាន​កាត់បន្ថយ​ការប្រើ​កម្លាំង​មនុស្ស គោ ក្របី ស្ទើរតែ​១០០​ភាគរយ​ទៅហើយ ដើម្បី​ធ្វើឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​មាន​សភាព លឿន ងាយស្រួល ត្រូវ​តាម​ស្តង់ដារ ជាពិសេស​មានគុណ​ភាព​ល្អ ។​ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា មកដល់​ពេន​នេះ​យើង​សម្រេចការ​ភ្ជួរ​រាស់​បាន​ប្រមាណ​ជា​១០០,០២​ភាគរយ​លើ​ផែនការ​ហើយ ក្នុងនោះ​យើង​បានធ្វើការ​ភ្ជួរ​រាស់​ដោយ​គ្រឿងចក្រ​បាន​ប្រមាណ​ជា​៩៩,៤​ភាគរយ ក្រៅពីនោះ​គឺ​ការ​ភ្ជួរ​រាស់​ដោយ​គោក្របី ។​

ដោយឡែក​បើ​យើង​ប្រៀបធៀប​ល្បឿន​នៃ​ការ​ភ្ជួរ​រាស់​ក្នុង​ឆ្នាំ​២០២១​នេះ គឺមាន​សភាព​លឿន​ជាង​ឆ្នាំ​២០២០​កន្លងទៅ គឺ​ប្រមាណ​ជា​៩៤,១៤៧ ហិកតា ។ ​ចំណែក​ការងារ​ព្រួស​និង​ស្ទូង​នៅក្នុង​ឆ្នាំ​២០២១​នេះ មកទល់នឹង​អំឡុង​ខែ​០៨​នេះ យើង​សម្រេចបាន ប្រមាណ ២,៥៩៧,២៩១​ហិកតា គឺ​ស្មើនឹង​៩៩,៥៥​ភាគរយ នៃ​ផែន​ការសរុប​២,៦០៩,០០០​ហិកតា ដែល​ក្នុងនោះ​គឺ​ស្រូវស្រាល​មាន​ប្រមាណ ៨៧៧,៧៨៩ ហិកតា ស្រូវកណ្ដាល​ប្រហែលជា ១២៥,៧៤១​ហិកតា ស្រូវធ្ងន់ ៤២៦,៥០២​ហិកតា ស្រែចម្ការ​សម្រេច ១៩,៦១២ ហិកតា និង​ស្រូវ​ឡើង​ទឹក​សម្រេចបាន​២២,៦៤៦ ហិកតា ប្រសិនបើ​យើង​ប្រៀបធៀប​ល្បឿន​ការងារ​ព្រួស​និង​ស្ទូង នា​ឆ្នាំ ២០២១​នេះ គឺមាន​សភាព​លឿន​ជាង​ឆ្នាំ​២០២០​ប្រមាណ​ជា​១៥៥,៦០០ ហិកតា​។​

​ឯកឧត្តម វេ​ង សាខុន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ឆ្នាំ​២០២១​នេះ ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម​គឺមាន​សន្ទុះ​កើនឡើង​ល្អប្រសើរ ស្របពេល​ជាមួយ​ប្រជាកសិករ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​កាល ពី​ពេល​កន្លងទៅ​បានល្អ​ប្រសើរ គួបផ្សំ​ជាមួយនឹង​ការប្រមូល​ផល​ស្រូវ​ដើមរដូវ​វស្សា​នាពេលនេះ ដែល​ធ្វើឱ្យ​ការនាំចេញ​សម្រេចបាន​ប្រមាណ​ជាង ២​លាន​តោន មានការ​កើនឡើង​ជាង​ឆ្នាំ​២០២០ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1488 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7174 នាក់
ខែនេះ :
32309 នាក់
3 ខែនេះ :
70510 នាក់
សរុប :
772338 នាក់