ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធាន ស.ស.យ.កខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ និងផ្តល់សម្ភារជូនក្រុមការងារ ស.ស.យ.ក ក្រុង ដែលស្ម័គ្រចិត្តចូលរួមការងារសង្គម
Fri,20 August 2021 (Time 03:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 298នាក់)

ខេត្តមណ្ឌលគិរី ៖ ថវិកា និងសម្ភារជាច្រើនមុខ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានក្រុមការងារ ស.ស.យ.ក ខេត្តមណ្ឌលគិរី យកផ្តល់ជូនក្រុមការងារ ស.ស.យ.ក ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៩ សីហា ២០២១។

លោក ឈឹម កាន អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរី បានដឹកនាំអនុប្រធាន និងសមាជិក សមាជិកា បាននាំយកថវិកា និងសម្ភារ ផ្តល់ជូន ស.ស.យ.ក ក្រុងសែនមនោរម្យ ដែលបំពេញបេសកម្មជាមួយក្រុមគ្រូពេទ្យជួរមុខ ក្នុងយុទ្ឋនាការចុះចាក់វ៉ាក់សាំងជូនដល់ កុមារមានវ័យចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅសាលាបឋមសិក្សា ហ៊ុន សែន មណ្ឌលគិរី ។

ប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរីលោក ឈឹម កាន មានប្រសាសន៍ថា ស្ថិតក្នុងបរិបទជំងឺ covid-19 នាពេលបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជួរមុខ កំពុងមមាញឹក ក្នុងការទប់ស្កាត់ការពារនិងព្យាបាលជូនដល់អ្នកប៉ះពាល់ អ្នកជំងឺស្ទើរគ្រប់ទីកន្លែង។ ដូច្នេះ សកម្មភាពរបស់ក្រុមការងារ ស.ស.យ.ក ក្រុងសែនមនោរម្យ ដែលបានចូលរួមបំពេញបេសកកម្មការងារ ជាមួយកម្លាំងគ្រូពេទ្យជួរមុខ គឺជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ សម្រាប់មនុស្សជាតិ និងប្រជាពរដ្ឋរបស់យើង។

លោក ឈឹម កាន បន្តថា សកម្មភាពរបស់យុវជន ស.ស.យ.ក ខេត្តមណ្ឌលគិរី ដែលកំពុងតែបំពេញនាពេលនេះ គឺពិតជាការងារដ៏សំខាន់ក្នុងការជួយសម្រួល ដល់កិច្ចការងាររបស់ក្រុមគ្រូពេទ្យ ដែលចុះចាក់វ៉ាក់សាំងជូនដល់ប្អូនៗសិក្សានុសិស្ស ហើយនេះក៏ជាការពន្លឿន ផ្ដល់ភាពងាយស្រួលក្នុងការទទួលវ៉ាក់សាំងឲ្យបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពដល់សាលារៀនបើកឡើងវិញ ក្នុងពេលឆាប់ៗ ដើម្បីបន្តការសិក្សាជូនដល់សិស្ស។

ក្នុងនាមជាប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរី លោក ឈឹម កាន បានផ្តាំផ្ញើដល់ សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមសកម្មភាពចាក់វ៉ាក់សាំងជូនដល់ប្អូនៗសិស្សានុសិស្សនៅពេលនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯង ដោយត្រូវការពារឲ្យបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល ៣កុំ ៣ការពារ និង២ចូលរួម។

សម្ភារ និងថវិកា ដែលស.ស.យ.ក ខេត្តមណ្ឌលគិរី បានផ្តល់ជូន ស.ស.យ.ក ក្រុងសែនមនោរម្យ រួមមាន ថវិកា ២ ០០០ ០០០រៀល អាល់កុល ៣០លីត្រ ទឹកក្រូច ៩យួរ ទឹកសុទ្ធ ២០យួរ ស្រោមដៃ ២០០គូ ម៉ាស់ ១ ០០០សន្លឹក និងរបាំងមុខ១០០សម្រាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1490 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7176 នាក់
ខែនេះ :
32311 នាក់
3 ខែនេះ :
70512 នាក់
សរុប :
772340 នាក់