ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គសិក្ខាសាលាស្តីពី​ការ​​កាត់បន្ថយហានិភ័យ​គ្រោះហន្តរាយ និងកំណត់សកម្មភាពកាត់បន្ថយហានិភ័យ​គ្រោះហន្តរាយ​ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគឃុំ
Fri,20 August 2021 (Time 06:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 302នាក់)

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំវគបណ្តុះបណ្តាលស្តីពីការកាត់បន្ថយ ការកាត់បន្ថយហានិភ័យគ្រោះហន្តរាយ និងកំណត់សកម្មភាពកាត់បន្ថយហានិភ័យគ្រោះហន្តរាយដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគឃុំ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ព្រមទាំងមានការចូលរួមពីលោកអែម សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកសូ សុជាតិ តំណាងអង្គការស្បៀងអាហារពិភពលោក។

វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីរថ្ងៃ រៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) និងរាជរដ្ឋាភិបាលជប៉ុន( Japan GOV) ដោយមានកិច្ចសហការរៀបចំពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។ សិក្ខាកាមចូលរួមសរុបចំនួន ១៨នាក់ ជាមន្ត្រីនៃរដ្ឋបាលស្រុកគោលដៅចំនួនពីរ គឺស្រុកបរិបូណ៌ និងស្រុកជលគីរី និងមន្ត្រីក្នុងឃុំខុនរ៉ង និងឃុំព្រៃគ្រី ដែលជាឃុំគោលដៅអនុវត្តគម្រោង។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំនៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ដែលតែងតែបានផ្តល់អនុសាសន៍ដឹកនាំជាប្រចាំដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះហន្តរាយខេត្ត ក្រុង ស្រុក ឃុំសង្កាត់ក្នុងការបំពេញតួនាទីលើការងារគ្រប់គ្រង​គ្រោះមហន្តរាយ​ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថ្លែងអំណរគុណ​ដល់អង្គការកម្មវិធីស្បៀងអាហារពិភព និងរាជរដ្ឋាភិបាលជប៉ុន​ដែលបានផ្តល់​គ្រោង​អភិវឌ្ឍន៍ជាបន្តបន្ទាប់​ជួយ​ដល់ខេត្តកំពង់ឆ្នាំង ចាប់តាំងពីដើមរហូតដល់ពេលនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរងខេត្ត​បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់​ត្រូវពិភាក្សាលើកឡើង​នូវបញ្ហាប្រឈ​មដើម្បីរួមគ្នាដោះស្រាយ និងយកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេសនាម​ដើម្បីយកទៅអនុវត្ត​អោយចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1045 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6731 នាក់
ខែនេះ :
31866 នាក់
3 ខែនេះ :
70067 នាក់
សរុប :
771895 នាក់