ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញចុះសួរសុខទុក្ខបងប្អូនពលករដែលបានធ្វើចំណាក់ស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់
Fri,20 August 2021 (Time 06:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 473នាក់)

(ឧត្ដរមានជ័យ)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឧត្ដរមានជ័យ អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនពលករដែលបានធ្វើចំណាក់ស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់។

ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរ-អង្គភាព ជាពិសេសមន្ត្រីសុខាភិបាល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរនាពេលកន្លងមក ពិសេសលើការគ្រប់គ្រងមើលថែបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនពលករ ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់សូមចូលរួមជាមួយអាជ្ញាធរ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្ដាច់ខ្សែចម្លង់នៃការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៃប្រទេសកម្ពុជាទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
356 នាក់
ម្សិលមិញ :
596 នាក់
សប្តាហ៍នេះ :
8435 នាក់
ខែនេះ :
31971 នាក់
3 ខែនេះ :
124089 នាក់
សរុប :
1356862 នាក់