ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តព្រះវិហារបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ
Sat,21 August 2021 (Time 08:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 297នាក់)

ខេត្តព្រះវិហារ ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានថ្លែងថា ៖ «យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលនេះ គឺបានមកពីគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បីឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជម្ងឺឆ្លងកូវីដ ១៩»។ ឯកឧត្តមថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្ដមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

ឯកឧត្តមអភិបាលខេត្តបន្តថា វ៉ាក់សាំងបង្ការនេះ ពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានមួយផ្នែកធំ បើទោះបីវាមានការឆ្លងមកបុគ្គលដែលបានចាក់ហើយក៏ដោយ ក៏អ្នកជម្ងឺមិនអាការៈធ្ងន់ធ្ងរ ដល់អាយុជីវិត នោះឡើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការ នាពេលនេះដែរ គឺធ្វើឡើងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី២០ខែសីហា ឆ្នាំ២០២១ តទៅនេះ ដោយពេលព្រឹកពីម៉ោង ៧.៣០នាទី ដល់ម៉ោង១១.៣០នាទី ពេលរសៀលពីម៉ោង១៣.៣០នាទី ដល់ម៉ោង ១៧.៥០នាទីរសៀល ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបាន អំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខាងលើ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ការប្រើអាល់កុលជែលលាងដៃ និងម៉ាស់។ ទន្ទឹមនោះ ក្រោយទទួលបានវ៉ាក់សាំងបង្ការរួចហើយ សូមប្អូនៗ ក្មួយៗ ត្រូវតែបន្តអនុវត្តន៍នូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏ដ៏កាចសាហាវនេះ ខណៈដែលនាបច្ចុប្បន្នវីរុសបម្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោកគួរឲ្យព្រួយបារម្ភផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1300 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6986 នាក់
ខែនេះ :
32121 នាក់
3 ខែនេះ :
70322 នាក់
សរុប :
772150 នាក់