ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល និងផ្តល់អំណោយជូនកម្លាំងប្រជាការពារ ១៩៨នាក់ មកពី៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ
Mon,23 August 2021 (Time 06:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 349នាក់)

នាថ្ងៃទី២២ សីហា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល និងផ្តល់អំណោយស្បៀងអាហារដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន
ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ជូនកម្លាំងប្រជាការពារ ១៩៨ នាក់ មកពី៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ។

ថ្លែងសំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍កោតសរសើរ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធ
កង កម្លាំងប្រជាការពារ ទាំងអស់ ដែលបានខិតខំទាំងថ្ងៃយប់ដើម្បីប្រយុទ្ធនឹងកូវីដ១៩ សូមប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ណែនាំដល់កម្លាំងប្រជាការពារ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវដល់កម្លាំងប្រជាការពារទាំងអស់ សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
339 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6787 នាក់
ខែនេះ :
31311 នាក់
3 ខែនេះ :
70475 នាក់
សរុប :
772697 នាក់