ថ្ងៃសៅរ៍ទី២១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមចុះពិនិត្យ និងជួបសំណេះសំណាជាមួយក្មួយៗ នៅក្នុងខេត្តក្រចេះ ដែលបានមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ចាក់ជូនកុមារអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សម្រាប់ខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានមានប្រសាសន៍ថ្លែងថា «ក្តីសង្ឃឹមរបស់កុមារ និងយុវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំដែលបានរងចាំ ឥលូវដល់ពេលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយ ហើយរយៈពេលមិនយូរនិងបានចូលសាលារៀនវិញ ជាជំហានៗ និងពិតជាចង់ឃើញសិស្សានុសិស្ស ត្រឡប់មកសាលារៀនវិញ»។ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានបន្តថា ៖ ជាការពិតវិបត្តិ ដែលបង្កឡើងដោយជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់គុណភាព នៃការសិក្សារបស់សិស្ស និងប៉ះពាល់ដល់សាលារៀន ពិសេសឯកជន ក្នុងរយៈពេលប្រមាណជិត ២ឆ្នាំមក ហើយសាលារៀនឯកជនជាច្រើន ក៏ត្រូវបិទទ្វារជារៀងរហូតផងដែរ។ ដោយក្តីព្រួយបារម្មណ៍នេះ ទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងសម្រាប់កុមារ និងយុវជន ដើម្បីទទួលបានប្រព័ន្ធការពារបន្ថែមដូចនឹងមនុស្សទូទៅដែល ឆ្លើយតបទៅនឹងជំនឿជឿជាក់របស់បងប្អូនប្រជាពលរដ្ឋជាមាតាបិតាអាណាព្យាបាលសិស្ស មកលើរាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ៖ បើទោះបីជាក្មួយៗបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយយ៉ាងណាក្តី ក្មួយៗក៏ត្រូវតែប្រុងប្រយ័ត្នការពារខ្លួន ជាពិសេសប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣កុំ និង៣ការពារ» អនុវត្តឱ្យបានជាប់ជាប្រចាំ កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់របស់ខ្លួន ឲ្យស្របតាមពាក្យស្លោកថា “រៀនរស់នៅធម្មតា ជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩” សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាជាយថាហេតុណាមួយ។ ក្មួយៗដែលបានមកចូលរួមទទួលវ៉ាក់សាំងនៅពេលនេះពួកគាត់បានសំដែងនូវអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលរួមទាំងមានមោទនភាពចំពោះខ្លួនឯងដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងផ្ដល់នូវថ្នាំវ៉ាក់សាំងការពារដល់ពួកគាត់ហើយពួកគាត់មិនមានការភ័យខ្លាចនោះទេក្នុងការទទួលវ៉ាក់សាំងនៅពេលនេះ ពីព្រោះគឺជាការចូលរួមជួយការពារសង្គមជាតិនិងប្រទេសជាតិផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា