ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងលោកជំទាវផ្ដល់ផ្ទះមួយខ្នងតម្លៃ៤០០០ដុល្លារដល់ដូនជីពិការជើងម្នាក់រស់នៅក្នុងវត្តកោះជុំ
Mon,23 August 2021 (Time 06:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 301នាក់)

ខេត្តស្វាយរៀង ៖ ដោយក្តីអាអាណិតអាសូរពីសំណាក់ ឯកឧត្ដម បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងលោកជំទាវបានផ្ដល់ផ្ទះមួយខ្នងមានតម្លៃ៤០០០ដុល្លារ ដល់ដូនជីពិការជើងទាំងសងខាង រស់នៅក្នុងវត្តកោះជុំ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានថ្លែងថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម និងភរិយា បានប្រគល់ផ្ទះ១ខ្នង រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ដូនជីពិការជើងទាំង២ ឈ្មោះ ថោង ធានី អាយុ៥៥ឆ្នាំ ដែលសព្វថ្ងៃរស់នៅក្នុងនៅវត្តកោះជុំ ដោយសារក្តី អាណិតអាសូរដល់គាត់គ្មានកូនចៅសាច់ញាតិ រស់នៅម្នាក់ឯងក្នុងវត្ត។

ឯកឧត្តមបណ្ឌិតបានបន្តថា ដូនជីមិនត្រឹមតែពិបាកជើងទាំង២ទេ គាត់ថែមទាំងមានជំងឺរ៉ាំរ៉ៃ និងជំងឺខ្វះ ឈាមក្រហមផងដែរ។ ឯកឧត្តមបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន៣លើករួចមក ហើយ។ ក្នុងមួយឆ្នាំគាត់ត្រូវឯកឧត្ដមបណ្ឌិតបញ្ជូនទៅសង្គ្រោះបន្ទាន់ម្តង ហើយម្តងៗត្រូវបញ្ចូល ឈាមពី២ទៅ៣ប្លោក។

លោកយាយ ថោង ធានី មានក្តីរំភើបរីករាយក្រៃលែងដែលបានឯកឧត្ដមបណ្ឌិត កែរ រដ្ឋា និងលោក ជំទាវបានផ្ដល់នូវផ្ទះថ្មីមួយខ្នងនេះ។ លោកយាយមានប្រសាសន៍ថា ដោយសារឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានយកគាត់ទៅព្យាបាល បច្ចុប្បន្ននេះគាត់ជាហើយ គាត់ស្រស់បស់ និងមានកំលាំងជាងមុនច្រើន ។ ទន្ទឹមនោះ លោកយាយបានថ្លែងអំណរគុណ និងជូនពរដល់ឯកឧត្ដមបណ្ឌិត និងលោកជំទាវ ព្រម ទាំងបុត្រា បុត្រីជួបប្រទះតែពុទ្ធពរទាំង៥ប្រការ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1100 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6786 នាក់
ខែនេះ :
31921 នាក់
3 ខែនេះ :
70122 នាក់
សរុប :
771950 នាក់