ខេត្តមណ្ឌលគិរី ៖ ដោយមានកាយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងនគរបាលដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការទប់ស្កាត់កាឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩ រវាងភាគីនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម, នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីទទួលអំណោយពីនាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោកជាគ្រឿងឧបភោគបរិភោគដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាគុណ រិទ្ធី មេបញ្ជាការរងអចិន្រ្តៃយ៍ទទួលទិសភូមិភាគ១ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោក ទទួលទិសភូមិភាគទី១និងភូមិភាគទី២ ដែលបាននាំយកនូវអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកចំនួន០៣ខេត្ត (ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង) ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរីទទួលបានអំណោយរួមមាន ៖ មីចំនួន១០០កេស, ម៉ាស់ចំនួន ២៥០០ម៉ាស់ និងផ្លែតាង៉ែនចំនួន ០៥កេស។ ដោយឡែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី បានឧបត្ថម្ភទឹកអាកុលចំនួន៣០ លីត្រ បន្ថែមដល់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និង៣០៣ផងដែរ។ចំណែកស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន ៖ មីចំនួន១០០ កេស, ម៉ាស់ចំនួន២៥០០ម៉ាស់ និងផ្លែតាង៉ែនចំនួន០៥កេស នាឱកាសនោះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា